ការប្រកួតវីដេអូ #គ្មានទីណាប្រសើរជាងគ្រួសារ

ប្រសិនបើប្អូនមានអាយុពី១៣ដល់២៤ឆ្នាំ ប្អូនអាចផលិតវីដេអូខ្លីរយៈពេល២នាទី អំពី “គ្មានទីណាប្រសើរជាងគ្រួសារ” ដើម្បីឈ្នះរង្វាន់ Canon EOS M50 Mirrorless Camera។ វីដេអូនេះអាចជាសាច់រឿងសម្តែង ឬសាច់រឿងជាក់ស្តែង ដែលបង្ហាញពីគុណតម្លៃរបស់គ្រួសារ សេចក្តីស្រឡាញ់ ភាពកក់ក្តៅ និងការអភិវឌ្ឍដែលកុមារអាចទទួលបាននៅក្នុងគ្រួសារ។ ពិន្ទុនឹងផ្តលជូនចំពោះ ខ្លឹមសារនៃវីដេអូ ភាពច្នៃប្រឌិត និងគុណភាពនៃការផលិត។
 
សូមផ្ញើវីដេអូនោះមកកាន់ fcf-react@savethechildren.org មុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លក្ខខណ្ឌនៃការចូលរួម

  • អ្នកចូលរួមត្រូវតែមានអាយុពី១៣ ដល់២៤ឆ្នាំ
  • វីដេអូនេះត្រូវតែមិនវែងជាង២នាទី
  • វីដេអូនេះជាស្នាដៃរបស់អ្នកចូលរួម
  • អ្នកដែលចូលរួមក្នុងវីដេអូនេះត្រូវតែផ្តល់ការអនុវញ្ញាតិដល់បេក្ខជន និងយល់ថាវីដេអូនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ។ សូមផ្ញើលិខិតអនុវញ្ញាតិមកកាន់យើងខ្ញុំពេលដែលអ្នកផ្ញើវីដេអូមក
  • Family Care First | REACT និងម្ចាស់ជំនួយរបស់យើង រក្សាសិទ្ធិក្នុងការផ្សព្វផ្សាយវីដេអូរបស់អ្នកតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើង
  • ក្រុមគ្រួសាររបស់បុគ្គលិកអង្គការ Save the Children មិនត្រូវបានអនុញ្ញាតិឱ្យចូលរួមការប្រកួតនេះឡើយ

ការវាយតម្លៃ

  • ៣០% នៃពិន្ទុសរុបនឹងផ្តល់ជូនដល់ប្រជាប្រិយភាពតាមបណ្តាញសង្គម (1 view = 1 point; 1 reaction = 1 point; 1 comment = 1 point; 1 share = 2 points)
  • ៧០% នៃពិន្ទុនឹងផ្តល់ដោយគណៈកម្មាការវាយតម្លៃ។ ប្រធាននៃគណៈកម្មាការនេះដឹកនាំដោយ លោកឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាជិកគម្រោង Family Care First | REACT ដទៃទៀត។ ពន្ទុនឹងផ្តលជូនចំពោះ ភាពដើម ខ្លឹមសារនៃវីដេអូ ភាពច្នៃប្រឌិត និងគុណភាពនៃការផលិត។