តាមការណែនាំរបស់ក្រសួងសុខាភិបាល យើងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងហោចណាស់ ១,៥ ម៉ែត្រពីគ្នា បន្ថែមពីការពាក់ម៉ាស់ និងការលាងដៃឱ្យបានញឹកញាប់ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩។ តើអ្នកដឹងទេថា ហេតុអ្វីបានជាគម្លាតសុវត្ថិភាពបុគ្គលមានសារៈសំខាន់សម្រាប់ការពារខ្លួន? សូមទស្សនាគំនូរជីវចលស្តីពីគម្លាតសុវត្ថិភាពបុគ្គល និងឈ្វេងយល់ពីសារៈសំខាន់នៃការអនុវត្តគម្លាតសុវត្ថិភាពបុគ្គលនេះ។