ការគាំទ្រកុមារក្នុងអំឡុងពេលនៃជំងឺកូវីដ១៩តាមរយៈការឧបត្ថម្ភសាច់ប្រាក់

អង្គការ Save the Children រួមជាមួយអង្គការដៃគូចំនួន៧ កំពុងជួយលើកកម្ពស់សមត្ថភាពរបស់គ្រួសារទទួលផលក្នុងការថែទាំកូនៗរបស់ពួកគេ ដើម្បីសម្រេចឱ្យបាននូវសមទ្ធិផលនៃកិច្ចការពារកុមារប្រកបដោយភាពវិជ្ជមាន។ ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឃអន្តរជាតិ (USAID) និងសហភាពអឺរ៉ុប គម្រោង FCF|REACT កំពុងផ្តល់នូវការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ និងផ្តល់ការគាំទ្រដល់អ្នកផ្តល់ការថែទាំក្នុងការចាត់អាទិភាពនូវការចំណាយរបស់ពួកគេដើម្បីឧត្តមប្រយោជន៍របស់កូនៗ។