ស្របពេលដែលកើតមានឡើងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ហើយសាលារៀន ត្រូវបានបិទទ្វារសារជាថ្មីនៅតាមបណ្តារាជធានីខេត្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា កុមារភាគច្រើនត្រូវនៅឃ្លាតឆ្ងាយពីមិត្តភក្តិម្តងទៀត និងមិនអាចរីករាយជាមួយសកម្មភាពដែលពួកគេធ្លាប់មាន។ នេះគឺជាវីដេអូខ្លីមួយដែលអប់រំអំពីគន្លឹះសំខាន់ៗចំនួនប្រាំ ដើម្បីលើកកម្ពស់សុខុមាលភាពផ្លូវចិត្តរបស់កុមារ នៅក្នុងពេលវេលាដ៏លំបាកមួយនេះ! សូមទស្សនា និងចែករំលែកបន្តទៅកាន់អ្នកដែលអ្នកគិតថា ពួកគេកំពុងត្រូវការចំណេះដឹងទាំងនេះ។ សូមរក្សាសុវត្ថិភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា!