ផលជះគម្រោងឆ្នាំ២០២០

ទោះបីជាផលប៉ះពាល់ជាច្រើនបានកើតឡើងដោយសារជំងឺកូវីដ១៩រយៈពេលមួយឆ្នាំជាងមកនេះ គម្រោង FCF|REACT ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) បានអនុវត្តការងារ និងសម្រេចផលជះដល់អ្នកទទួលផលក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ដូចបានបង្ហាញជូនខាងក្រោម។ ផងដែរ នេះសូមអរគុណដល់អង្គការដៃគូទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងអំឡុងពេលដ៏លំបាកនេះដើម្បីធានាកុមារដែលយើងកំពុងគាំទ្រអាចរស់នៅក្នុងការថែទាំក្នុងគ្រួសារប្រកបដោយសុវត្ថិភាព និងភាពលូតលាស់។