យុទ្ធនាការស្វែងរកការគាំទ្រមតិ គឺជាសកម្មភាពដែលត្រូវបានរៀបចំឡើងដើម្បីស្វែងរកការគាំទ្រគោលជំហរ ឬសំណើគម្រោងថវិកា ឬគោលនយោបាយជាក់លាក់ណាមួយ។ ជារឿយៗ យុទ្ធនាការស្វែងរកការគាំទ្រមតិ គឺតម្រង់ទៅរករដ្ឋាភិបាល ហើយជះឥទ្ធិពលលើច្បាប់ថ្នាក់ជាតិ គោលនយោបាយសាធារណៈ និងការចំណាយរបស់រដ្ឋា ភិបាល ប៉ុន្តែវាក៏អាចសំៅទៅរកវិស័យឯកជន ឬសាធារណជនទូទៅផងដែរ។ យុទ្ធនាការដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ ឬទេសចរណ៍នៅមណ្ឌលកុមារកំព្រា គឺជាឧទាហរណ៍នៃយុទ្ធនាការដែលពាក់ព័ន្ធនឹងការថែទាំកុមារ។