អន្តរាគមន៍ និងសេវាបង្ការទាន់ពេលវេលា គឺសំដៅទៅលើការឆាប់ផ្តល់ការគាំទ្រដល់កុមារ និងអ្នកថែទាំដើម្បីបង្ការមិនឱ្យបញ្ហាកើតឡើង ឬដោះស្រាយបញ្ហាឱ្យបានឆាប់ ដើម្បីកុំឱ្យវាកាន់តែធ្ងន់ធ្ងរឡើង។ ជា រឿយៗ សេវាទាំងនេះ ត្រូវបានហៅថាជាសេវាកម្រិតទី២ ហើយផ្តោតលើកុមារ និងគ្រួសារដែលមានហានិភ័យនៃលទ្ធផលមិនល្អ រួមទាំងកុមារដែលមានការអភិវឌ្ឍយឺត និងកុមារពិការ។

ការអភិវឌ្ឍកុមារតូច

សេវាអភិវឌ្ឍន៍កុមារតូច គឺជាអន្តរាគមន៍ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍរាងកាយ ចិត្តសង្គម ពុទ្ធិ និងការអភិវឌ្ឍចលករ របស់កុមារតូចៗ ដោយផ្តោលើកុមារក្នុងកំឡុងពេលដែលខួរក្បាលមានការលូតលាស់លឿនបំផុត (ចន្លោះ០-៨ឆ្នាំ) ។ កត្តាកំណត់ធំបំផុតនៃការអភិវឌ្ឍល្អរបស់កុមារ គឺការថែទាំបានល្អ (ការថែទាំដែលសមស្របទៅនឹងតម្រូវការរបស់កុមារសព្វជ្រុងជ្រោយ) ដែលផ្តល់ដោយអ្នកថែទាំបឋម។ ការអភិវឌ្ឍកុមារតូច មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការថែទាំ។ ដូច្នេះ ជារឿយៗ យុទ្ធសាស្រ្តអភិវឌ្ឍកុមារតូច ស្វះស្វែងបង្កើត​ ល័ក្ខខ័ណ្ឌនានាដើម្បីថែទាំឱ្យបានល្អ រួមទាំងការបំបេញនូវតម្រូវការផ្នែកសុខភាព អាហាររូបត្ថម្ភ ការអប់រំ និងតម្រូវការកិច្ចការពារកុមារ។

ចំណងជើងធនធាន ប្រភេទ