អន្តរាគមន៍ និងសេវាបង្ការទាន់ពេលវេលា គឺសំដៅទៅលើការឆាប់ផ្តល់ការគាំទ្រដល់កុមារ និងអ្នកថែទាំដើម្បីបង្ការមិនឱ្យបញ្ហាកើតឡើង ឬដោះស្រាយបញ្ហាឱ្យបានឆាប់ ដើម្បីកុំឱ្យវាកាន់តែធ្ងន់ធ្ងរឡើង។ ជា រឿយៗ សេវាទាំងនេះ ត្រូវបានហៅថាជាសេវាកម្រិតទី២ ហើយផ្តោតលើកុមារ និងគ្រួសារដែលមានហានិភ័យនៃលទ្ធផលមិនល្អ រួមទាំងកុមារដែលមានការអភិវឌ្ឍយឺត និងកុមារពិការ។

ការពង្រឹងគ្រួសារ

ជំនួយដែលបានផ្តល់ដល់គ្រួសារដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការផ្តល់ការថែទាំដល់កូនៗរបស់ពួកគេ។ គំនិតផ្តួចផ្តើមពង្រឹងគ្រួសារ មានគោលបំណងបង្កើនភាពខ្លាំង ភាពធន់ និងកត្តាការពាររបស់គ្រួសារ ហើយតាមរយៈការធ្វើបែបនេះ នឹងជំរុញការអភិវឌ្ឍកុមារឱ្យមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃការបំបែកកុមារចេញពីគ្រួសារ និងការពឹងផ្អែកលើការថែទាំជំនួស។

ចំណងជើងធនធាន ប្រភេទ