អន្តរាគមន៍ និងសេវាបង្ការទាន់ពេលវេលា គឺសំដៅទៅលើការឆាប់ផ្តល់ការគាំទ្រដល់កុមារ និងអ្នកថែទាំដើម្បីបង្ការមិនឱ្យបញ្ហាកើតឡើង ឬដោះស្រាយបញ្ហាឱ្យបានឆាប់ ដើម្បីកុំឱ្យវាកាន់តែធ្ងន់ធ្ងរឡើង។ ជា រឿយៗ សេវាទាំងនេះ ត្រូវបានហៅថាជាសេវាកម្រិតទី២ ហើយផ្តោតលើកុមារ និងគ្រួសារដែលមានហានិភ័យនៃលទ្ធផលមិនល្អ រួមទាំងកុមារដែលមានការអភិវឌ្ឍយឺត និងកុមារពិការ។

សេវាផ្នែកមានផ្ទៃពោះគ្រាមានអាសន្ន

សេវាទ្រទ្រង់ការមានផ្ទៃពោះ ត្រូវបានផ្តល់ជូនអ្នកដែលមានបញ្ហាពេលមានផ្ទៃពោះដោយមិនបានគ្រោងទុក ឬមានវិបត្តិ។ នេះ អាចរាប់បញ្ចូលទាំងការប្រឹក្សាយោបល់ ការគាំទ្រផ្នែកច្បាប់ និងការគាំទ្រក្នុងការទទួលបានសេវាផ្សេងទៀត ដូចជាសេវាមុនពេលសម្រាល និងក្រោយពេលសម្រាលកូន សេវាថែទាំនៅពេលរំលូតកូន ឬជំនួសដោយផ្អែកលើជម្រើសរបស់ស្ត្រី។ វាក៏អាចរួមបញ្ចូលសេវាពង្រឹងគ្រួសារដែលផ្តល់ជូនម្តាយ បន្ទាប់ពីការផ្តល់កំណើត ដើម្បីគាំទ្រដល់ការសម្រេចចិត្តចិញ្ចឹមកូនរបស់ពួកគេ។ នេះ អាចរួមបញ្ចូលទាំងការបណ្តុះបណ្តាលអំពីការគ្រប់គ្រងផ្ទះសម្បែង ការរៀនសូត្រ ការងារ ការមើលថែពេលថ្ងៃ និងជំនាញបំប៉នឪពុកម្តាយ។

ចំណងជើងធនធាន ប្រភេទ