សុខភាពផ្លូវចិត្ត និងការរំលោភបំពានផ្នែកសារធាតុ

អន្តរាគមន៍ និងសេវាបង្ការទាន់ពេលវេលា គឺសំដៅទៅលើការឆាប់ផ្តល់ការគាំទ្រដល់កុមារ និងអ្នកថែទាំដើម្បីបង្ការមិនឱ្យបញ្ហាកើតឡើង ឬដោះស្រាយបញ្ហាឱ្យបានឆាប់ ដើម្បីកុំឱ្យវាកាន់តែធ្ងន់ធ្ងរឡើង។ ជា រឿយៗ សេវាទាំងនេះ ត្រូវបានហៅថាជាសេវាកម្រិតទី២ ហើយផ្តោតលើកុមារ និងគ្រួសារដែលមានហានិភ័យនៃលទ្ធផលមិនល្អ រួមទាំងកុមារដែលមានការអភិវឌ្ឍយឺត និងកុមារពិការ។

សុខភាពផ្លូវចិត្ត និងការរំលោភបំពានផ្នែកសារធាតុ

សេវាសុខភាពផ្លូវចិត្ត រួមមានសេវាជាច្រើនដែលផ្តល់ដល់កុមារ ឬអ្នកថែទាំពួកគេ ដើម្បីលើកកម្ពស់សុខមាលភាពផ្លូវចិត្ត ចិត្តសង្គមនិងសង្គម។ សេវាកម្ម អាចរួមមានសេវាគ្លីនិក និងមិនមែនគ្លីនិក ក៏ដូចជាសេវាឯកទេស ឬសេវាគាំទ្រ ដូចជាបណ្តាញទូរសព្ទជំនួយកុមារដំណើរការដោយអង្គការក្រៅរដ្ឋាភិបាល។ បញ្ហាសុខភាពផ្លូវចិត្ត និងការរំលោភបំពានសារធាតុដែលឪពុកម្តាយបានជួបប្រទះ អាចជះឥទ្ធិពលដល់សមត្ថភាពរបស់ឪពុកម្តាយ និងអ្នកថែទាំក្នុងការផ្តល់ការថែទាំបំប៉នឱ្យបានសមស្របដល់កុមារ។ ដូច្នេះសេវាទាំងនេះ ស្ថិតក្នុងចំណោមជួរអន្តរាគមន៍ដែលអាចកែលម្អការថែទាំកុមារ ការបង្ការការបំបែកកុមារចេញពីគ្រួសារ និងគាំទ្រការបង្រួបបង្រួមគ្រួសារ។

ចំណងជើងធនធាន ប្រភេទ