អន្តរាគមន៍ និងសេវាបង្ការទាន់ពេលវេលា គឺសំដៅទៅលើការឆាប់ផ្តល់ការគាំទ្រដល់កុមារ និងអ្នកថែទាំដើម្បីបង្ការមិនឱ្យបញ្ហាកើតឡើង ឬដោះស្រាយបញ្ហាឱ្យបានឆាប់ ដើម្បីកុំឱ្យវាកាន់តែធ្ងន់ធ្ងរឡើង។ ជា រឿយៗ សេវាទាំងនេះ ត្រូវបានហៅថាជាសេវាកម្រិតទី២ ហើយផ្តោតលើកុមារ និងគ្រួសារដែលមានហានិភ័យនៃលទ្ធផលមិនល្អ រួមទាំងកុមារដែលមានការអភិវឌ្ឍយឺត និងកុមារពិការ។

សេវាផ្នែកពិការភាព

សេវា និងការគាំទ្រជាច្រើន ត្រូវបានរៀបចំឡើងដើម្បីធានាសិទ្ធិរបស់ជនដែលមានពិការភាព ត្រូវបានការពារ និងបំពេញការលើកកម្ពស់បរិយាប័ន្ននៅក្នុងសហគមន៍ និងសង្គម និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។ សេវា អាចមានភាពជាក់លាក់ ឬបរិយាប័ន្នហើយអាចត្រូវបានផ្តល់ជូនដល់បុគ្គល និងអ្នកថែទាំពួកគេ។ ដើម្បីការពារសិទ្ធិស្មើគ្នារបស់កុមារដែកមានពិការភាពទៅនឹងជីវិតគ្រួសារ សេវាពិការភាពនៅតាមសហគមន៍ ត្រូវបានទាមទារឱ្យមានដើម្បីឱ្យកុមារអាចរស់នៅជាមួយគ្រួសារ ឬនៅក្នុងការថែទាំក្នុងគ្រួសារដែលត្រូវការការថែទាំជំនួស។ សេវា ទាំងនេះមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហានៃការតំណាងលើសលប់របស់កុមារដែលមានពិការភាពនៅក្នុងមណ្ឌលថែទាំនៅតាមទីប្រជុំជន។

ចំណងជើងធនធាន ប្រភេទ