សេវាកម្មព្យាបាល ជារឿយៗត្រូវបានហៅថាសេវាកម្មកិច្ចការពារកុមារលំដាប់ទីបី។ ទាំងនេះ គឺជាការឆ្លើយតបសមស្របសម្រាប់កុមារដែលមានបទពិសោធន៍នៃការធ្វើទុក្ខទោស ដែលត្រូវបានកំណត់ថាមានហានិភ័យនៃគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬអ្នកដែលបែកបាក់ពីគ្រួសារ។ វា ក៏អាចរួមបញ្ចូលសេវាកម្មដែលផ្តល់ការគាំទ្រដល់ឪពុកម្តាយ និងអ្នកថែទាំកុមារផងដែរ។ សេវាកម្មថែទាំជំនួសជាផ្លូវការ គឺជាផ្នែកមួយនៃប្រព័ន្ធសេវាកម្មព្យាបាល ក៏ដូចជាសេវាកម្មកិច្ចការពារកុមារតាមច្បាប់ដទៃទៀត។

ការស្វែងរកគ្រួសារ

សេវា ដើម្បីជួយដល់ការស្វែងរកសមាជិកគ្រួសារ ឬអ្នកថែទាំតាមច្បាប់ ឬអ្នកថែទាំតាមប្រពៃណី។ ការស្វែងរកក្រុមគ្រួសារ ក៏អាចរួមបញ្ចូលផងដែរនូវការស្វែងរកកុមារដែលបែកគ្នាដែលឪពុកម្តាយកំពុងស្វែងរកពួកគេ។ គោលដៅនៃសេវាស្វែងរកគ្រួសារ គឺការបង្រួបបង្រួមជាមួយឪពុកម្តាយ ឬក្រុមគ្រួសារ។

ចំណងជើងធនធាន ប្រភេទ