ការថែទាំជំនួស រួមមានការរៀបចំជាផ្លូវការ និងក្រៅផ្លូវការទាំងអស់ដែលកុមារទទួលបានការការថែទាំយ៉ាងហោចណាស់មួយយប់នៅខាងក្រៅផ្ទះរបស់ឪពុកម្តាយ មិនថាជាសេចក្តីម្រេចរបស់អាជ្ញាធរតុលាការ ឬរដ្ឋបាល ឬស្ថាប័នដែលត្រូវបានទទួលស្គាល់ត្រឹមត្រូវ ឬតាមគំនិតផ្តួចផ្តើមរបស់កុមារឪពុកម្តាយរបស់គាត់ ឬអ្នកផ្តល់ការថែទាំបឋម ឬដោយអ្នកផ្តល់ការថែទាំដោយឯកឯងក្នុងករណីដែលគ្មានឪពុកម្តាយ។

ការថែទាំក្នុងមណ្ឌល

ការថែទាំក្នុងមណ្ឌល គឺជាការថែទាំដែលផ្តល់ជូននៅក្នុងក្រុមដែលមិនមែនជាក្រុមគ្រួសារ។ វា រាប់បញ្ចូលទាំងការថែទាំដែលបានរៀបចំឡើងជុំវិញកុមារម្នាក់ៗនៅក្នុងក្រុមតូចៗ (ផ្ទះក្រុមតូច) ដែលមិនមែនជាស្ថាប័នក្នុងធម្មជាតិ ហើយការថែទាំក្នុងមណ្ឌលដែលបានផ្តល់ជូននៅក្នុងមណ្ឌលដូចជាមណ្ឌលកុមារកំព្រា ផ្ទះកុមារ ភូមិកុមារ ជម្រកមជ្ឈមណ្ឌល និងអន្តេវាសិកដ្ឋាន។ តាមក្បួនទូទៅ ការថែទាំក្នុងមណ្ឌល គួរតែត្រូវបានផ្តល់ជូនជាបណ្តោះអាសន្នតែប៉ុណ្ណោះ ឧទាហរណ៍នៅពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មគ្រួសារ ឬដើម្បីកំណត់ជម្រើសថែទាំក្នុងគ្រួសារសម្រាប់កុមារ។ ទោះយ៉ាងណា ក្នុងករណីខ្លះ ទម្រង់នៃការថែទាំក្នុងមណ្ឌល នៅអាចធ្វើជាដំណោះស្រាយសម្រាប់ការថែទាំរយៈពេលវែងសម្រាប់កុមារ។

ចំណងជើងធនធាន ប្រភេទ