Become a Member

ហេតុអ្វីបានជាត្រូវក្លាយជាសមាជិកជាមួយគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង?

ប្រសិនបើអង្គការរបស់លោកអ្នកមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្វើការគាំទ្រដល់កុមារអោយរស់នៅប្រកបដោយសុវត្ថិភាពនិងថែទាំនៅតាមគ្រួសារ ហើយលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការសហការជាមួយអង្គការផ្សេងៗទៀត ដើម្បីបង្កើនផលជះរបស់លោកអ្នក ដូច្នេះលោកអ្នកគួរតែដាក់ពាក្យស្នើសុំចូលរួមជាមួយគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង។

លោកអ្នកនឹងមានឱកាសរៀនសូត្រពីអង្គការដទៃទៀតដែលបានជួបប្រទះ និងជួនកាលអា​ចដោះស្រាយបញ្ហាប្រឈមនានាដែលស្រដៀងគ្នា។ លោកអ្នកក៏នឹងមានឱកាសចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់អ្នក ដើម្បីផ្តល់ប្រយោជន៍ដល់កុមារដទៃទៀតនៅទូទាំងប្រទេសកម្ពុជា។

 

លោកអ្នកនឹងអាចចែករំលែកគំនិតរបស់អ្នកអំពីប្រធានបទដែលត្រូវបានគេកំណត់ដើម្បីដោះស្រាយ និងត្រូវទទួលបានគាំទ្រមូលនិធិ ក្នុងការពង្រឹងការគាំទ្ររបស់យើងដើម្បីឱ្យកុមារអាចរស់នៅក្នុងគ្រួសារប្រកបដោយសុវត្ថិភាពនិងការថែទាំនៅតាមគ្រួសារ។

គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង ក៏ផ្តល់នូវឱកាសផ្សេងៗទៀតផងដែរ ដើម្បីពង្រឹងដល់អង្គការរបស់អ្នក ហើយក៏មានសិក្ខាសាលាពង្រឹងសមត្ថភាពជាច្រើនស្តីពីការការពារកុមារទៅកាន់ការទំនាក់ទំនង ពីហិរញ្ញវត្ថុទៅកាន់ការត្រួតពិនិត្យនិងវាយតម្លៃគម្រោង និងដទៃផ្សេងៗទៀត។

ដំណើរការដាក់ពាក្យ

member-application-process-01

១. អង្គការដែលចាប់អារម្មណ៍ត្រូវផ្ញើអ៊ីម៉ែលមកកាន់បុគ្គលិករបស់គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT តាមរយៈ (familycarefirst@savethechildren.org) ហើយបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការក្លាយជាសមាជិកគម្រោង FCF|REACT។

២. បុគ្គលិកគម្រោង FCF|REACT នឹងផ្ញើទម្រង់បង្ហាញពីចំណាប់អារម្មណ៍ (EoI) ទៅអង្គការដែលចាប់អារម្មណ៍ ហើយជូនដំណឹងថាបុគ្គលិកបច្ចេកទេសរបស់គម្រោង FCF|REACT នឹងធ្វើដំណើរមកកាន់អង្គការរបស់ពួកគេផ្ទាល់។

៣. អ្នកឯកទេសផ្នែកបច្ចេកទេសរបស់គម្រោង FCF|REACT នឹងរៀបចំកិច្ចប្រជុំជាមួយអង្គការ ដើម្បីផ្តល់នូវការណែនាំខ្លីអំពីគម្រោង FCF|REACT ។

៤. អង្គការដែលចាប់អារម្មណ៍ ត្រូវបញ្ជូន EoI ទៅកាន់បុគ្គលិកចាត់តាំងរបស់គម្រោង FCF|REACT ។

៥. បុគ្គលិកចាត់តាំងរបស់គម្រោង FCF|REACT នឹងចែករំលែក EoI ដល់សមាជិកពាក់ព័ន្ធដែលបានស្ម័គ្រចិត្តពិនិត្យឡើងវិញ។

៦. អង្គការដែលមានភាពលេចធ្លោជាងគេ នឹងត្រូវត្រៀមធ្វើបទបង្ហាញពីគម្រោងរបស់ពួកគេទៅសមាជិកអនុក្រុមបច្ចេកទេស (TSG) នៅក្នុងកិច្ចប្រជុំអនុក្រុមបច្ចេកទេស។ អ្នកឯកទេសគម្រោង FCF|REACT នឹងផ្តល់ការគាំទ្រក្នុងការរៀបចំបទបង្ហាញនេះ។

៧. សមាជិកគម្រោង FCF|REACT នឹងផ្តល់មតិយោបល់ឱ្យបានឆាប់រហ័ស ថាតើពួកគេយល់ស្របជាមួយនិងសមាជិកថ្មីនេះឫយ៉ាងណា។

៨. ប្រសិនបើមានការយល់ព្រមដោយសមាជិករបស់គម្រោង FCF|REACT ដូច្នេះអង្គការនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសមាជិកភាពជាមួយគម្រោង FCF|REACT។