មន្ទីរពេទ្យកុមារអង្គរ
មន្ទីរពេទ្យកុមារអង្គរ (AHC) ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកផលកម្រៃ ដោយមានបេសកកម្មចូលរួមធ្វើឱ្យមានភាពប្រសើរឡើងដល់ប្រព័ន្ធសុខាភិបាលសម្រាប់កុមារកម្ពុជា។ AHC បានផ្តល់សេវាថែទាំសុខភាពដោយក្តីមេត្តាករុណាដល់កុមារកម្ពុជាទូទាំងប្រទេសអស់រយៈពេលម្ភៃឆ្នាំមកហើយ។
ចក្ខុវិស័យ
កុមារកម្ពុជាគ្រប់រូបទទួលបាននូវសេវាថែទាំសុខភាព ប្រកបដោយសេចក្តីមេត្តាករុណា និងគុណភាពខ្ពស់ ទោះបីជាពួកគេរស់នៅទីកន្លែងណា និងមិនមានលទ្ធភាពបង់ថ្លៃសេវាក៏ដោយ។
បេសកកម្ម
ធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពសម្រាប់កុមារកម្ពុជាទាំងអស់។
អ្វីដែលយើងកំពុងអនុវត្ត
យើងជឿជាក់លើ៖
- ជាមជ្ឈមណ្ឌលថែទាំសុខភាពឈានមុខគេ ដែលផ្តល់សេវាឯកទេសព្យាបាលដែលមិនមាននៅកន្លែងផ្សេងទៀត ដល់ទារក និងកុមារទូរទាំងប្រទេសកម្ពុជា។
- កសាងសមត្ថភាពលើប្រព័ន្ធសេវាថែទាំសុខភាពនៅកម្ពុជាដល់ស្ថាប័នផ្សេងៗ ក្រៅពីមន្ទីរពេទ្យកុមារអង្គរ ។
ដំណើរការមន្ទីរពេទ្យដោយមានអភិបាលកិច្ចល្អជាគំរូ ប្រកបដោយគណនេយ្យភាពចំពោះភាគីពាក់ព័ន្ធ និងរក្សាស្តង់ដារតម្លាភាពខ្ពស់។