កាលពីម្សិលមិញ យើងបានរៀបចំដំណើរទស្សនៈកិច្ចជូន លោកស្រី នែនស៊ី ជែ អ៊ីសលីក នាយិកាបេសកកម្ម និងបុគ្គលិកផ្សេងទៀត របស់ទីភ្នាក់ងារជំនួយអាមេរិក USAID Cambodia ដើម្បីទៅពិនិត្រមើលគម្រោង FCF | REACT ដែលអនុវត្តដោយអង្គការទំនុកចិត្តកុមារ។ យើងបានជួបជាមួយ កញ្ញា ស៊ីណេត ដែលពីមុនធ្លាប់រស់នៅក្នុងមណ្ឌលថែទាំកុមារ ហើយមានចិត្តចង់ធានាថា កុមារដទៃទៀតមិនត្រូវបានដាក់នៅក្នុងមណ្ឌលថែទាំកុមារទៀតឡើយ។ ប្អូនកំពុងដឹកនាំក្រុមថ្មីដ៏សកម្មមួយ ដែលផ្តល់ការគាំទ្រ និងការអភិវឌ្ឍជំនាញដល់កុមារ និងយុវជនដែលបានចាកចេញពីមណ្ឌលថែទាំកុមារ។ យើងក៏បានជួបជាមួយគ្រួសារមួយទៀតដែលទទួលបានការគាំទ្រក្នុងការចាប់ផ្តើមកសិដ្ឋានដាំផ្សិត ដើម្បីជួយស្តារស្ថានភាពសេដ្ឋកិច្ចក្រោយពីការខាតបង់ប្រាក់ចំណូលកំឡុងពេលជំងឺកូវីដ១៩ និងជួយកូនៗរបស់ពួកគេឱ្យបន្តការសិក្សាទៅមុខទៀត។ សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារជំនួយអាមេរិក USAID និងរដ្ឋាភិបាលកម្ពុជាសម្រាប់ការបន្តគាំទ្រដល់ការងារដ៏សំខាន់នេះ!