ពីមណ្ឌលថែទាំកុមារកំព្រាទៅជាមណ្ឌលគាំទ្រសហគមន៍

ជួបជាមួយសុខា និងនីតា*

នីតាបានរស់នៅអង្គការខូលអស់រយៈពេលជាង៥ឆ្នាំមកហើយ។ ពេលនេះ អង្គការខូលកំពុងតែផ្លាស់ប្តូរពីមណ្ឌលថែទាំកុមារ ទៅជាមណ្ឌលគាំទ្រសហគមន៍វិញ ក្រោយពីបានទទួលការគាំទ្រពីអង្គការម្លប់ឫស្សី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មកទល់បច្ចុប្បន្ននេះ ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការសង្គ្រោះកុមារហុងកុង បានគាំទ្រមណ្ឌលថែទាំកុមារចំនួន២១ ឱ្យមកគាំទ្រកុមារក្នុងគ្រួសារវិញ ដែលធ្វើឱ្យកុមារ ដូចជានីតា ទទួលបានសក្តានុពលពេញលេញ។

ក្លាយទៅជាមណ្ឌលគាំទ្រសហគមន៍

ពិសិតជាប្រធានគ្រប់គ្រងមណ្ឌលថែទាំកុមារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់ធ្លាប់គិតថាមណ្ឌលថែទាំកុមារជាជម្រើសល្អ រហូតដល់ពេលដែលគាត់សិក្សាថ្នាក់អនុបណ្ឌិតផ្នែកសង្គមកិច្ច និងទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមពីគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង។ ពេលនេះ ពិសិតកំពុងតែជួយនីតា* និងកុមារដទៃទៀតនៅអង្គការខូលឱ្យត្រឡប់ទៅរស់នៅជាមួយគ្រួសារពួកគេវិញ។ គម្រោងរបស់យើង ទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការសង្គ្រោះកុមារហុងកុង បានគាំទ្រពិសិត និងប្រធានមណ្ឌលដទៃទៀត តាមរយៈអង្គការម្លប់ឫស្សីដើម្បី ផ្តល់អាទិភាពដល់ការថែទាំកុមារក្នុងគ្រួសារវិញ។

*ឈ្មោះត្រូវបានផ្លាស់ប្តូរដើម្បីការពារអត្តសញ្ញាណកុមារ