ការស្រាវជ្រាវបង្ហាញថាការថែទាំកុមារក្នុងគ្រួសារពិតជាមានសារសំខាន់យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍ ផ្នែករាងកាយ សង្គម ផ្លួវចិត្ត និងការអភិវឌ្ឍន៍ផ្នែកពុទ្ធិរបស់កុមារ។ ក្នុងឆ្នាំ២០១៧ មានកុមារចំនួន២ម៉ឺន ៦ពាន់នាក់់ កំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែប្រមាណ៨០% នៃកុមារទាំងនោះមានឪពុកឫម្តាយ ឫឪពុកម្តាយទាំងពីរនៅរស់នៅឡើយ។
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងនិង REACT ដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសម្របសម្រួលដោយអង្គការសង្គ្រោះកុមារ គឺជាបណ្តាញនៃស្ថាប័នដែលសហការគ្នា ដើម្បីគាំទ្រកុមាររស់នៅក្នុងគ្រួសារប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ។ យើងសហការគ្នារវាងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលថ្នាក់ជាតិនិងអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់និងពង្រឹងការថែទាំកុមារជាលក្ខណៈគ្រួសារ។
មានអង្គការដែលជាសមាជិកចំនូន៥០ ហើយមួយចំនួនបានទទួលមូលនិធិពីគម្រោងផ្ទាល់ ដែលក្នុងនោះយើងកំពុងធ្វើការ ដើម្បីការពារកុមារពីការបែកចេញពីគ្រួសាររបស់គេ និងបង្កើនចំនួនកុមារដែលធ្វើសមាហរណកម្មប្រកបដោយសុវត្ថិភាពនិងជោគជ័ទៅកាន់ការថែទាំតាមគ្រួសារ។ យើងធ្វើដូច្នេះដោយពង្រឹងប្រព័ន្ធនិងគោលនយោបាយ និងធ្វើការដោយផ្ទាល់ដើម្បីផ្តល់សេវាកម្មដល់កុមារនិងគ្រួសារ។ តាមរយៈសកម្មភាពសកម្មភាពនេះ ដោយធ្វើការពង្រឹងប្រព័ន្ធនិងគោលនយោបាយពាក់ព័ន្ធ ព្រមទាំងការផ្តល់និងធ្វើអោយប្រសើរនូវសេវាដោយផ្ទាល់ដល់កុមារនិងគ្រួសារ។
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT ទទួលបានមូលនិធិពីសហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិ GHR អង្គការ Save the Children ហុងកុង និងអង្គការយូនីសេហ្វ។
សេចក្តីសង្ខេបស្តីពីសកម្មភាពសំខាន់ៗ
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងនិងREACT ធ្វើការទៅលើការពង្រឹងប្រព័ន្ធនិងគោលនយោបាយនៅថ្នាក់ជាតិ ក៏ដូចជាធ្វើការដោយផ្ទាល់ ដើម្បីផ្តល់និងពង្រឹងដល់សេវាកម្មដល់កុមារនិងគ្រួសារ។ យើងគាំទ្រកុមាររស់នៅប្រកបដោយសុវត្ថិភាពនិងចិញ្ចឹមថែទាំនៅតាមគ្រួសារ។
យើងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុម័តទៅលើវិធីសាស្រ្តរួមមួយ ដើម្បីការពារកុមារនិងការពង្រឹងប្រព័ន្ធដែលរួមបញ្ចូលទាំងការបង្កើតផែនការជាតិ ក្នុងការពង្រឹងយន្តការការពារកុមារ។ ដៃគូរបស់យើងធ្វើការនៅថ្នាក់សហគមន៍ ដើម្បីផ្តល់ការគាំទ្រដោយផ្ទាល់ ដើម្បីពង្រឹងគ្រួសារនិងសហគមន៍ដែលងាយរងគ្រោះដើម្បីការពារកុមារបែកចេញពីគ្រួសារដោយមិនចាំបាច់។ ពួកគេក៏ផ្តល់នូវសេវាកម្មដែលដាក់កុមារចូលទៅការថែរក្សាប្រកបដោយសុវត្ថិភាព និងការថែរក្សានៅតាមគ្រួសារ ដែលរាបបញ្ចូលទាំងគ្រួសារបង្កើត ការថែទាំដោយសាច់ញាតិនិងការថែទាំដោយឪពុកម្តាយធម៌។
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT កំពុងធ្វើការស្របទៅតាមខេត្តគោលដៅរបស់រដ្ឋាភិបាល កម្មវិធីនេះកំពុងត្រូវបានអនុវត្តន៍នៅខេត្តបាត់ដំបង កណ្តាល ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
សាវតារបស់យើង
នៅក្នុងឆ្នាំ២០១៤ ទីភ្នាក់ងារជំនួយអាមេរិក USAID បានដំណើរការគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង ដែលជាគំនិតផ្តួចផ្តើមទូទាំងពិភពលោក ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាផ្លាស់ប្តូរ ក្នុងការកាត់បន្ថយចំនួនកុមារដែលធំលូតលាស់នៅក្រៅការថែទាំតាមគ្រួសារនិងសុវត្ថិភាព។ នៅឆ្នាំ២០១៥ ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាទីកន្លែងដំបូងគេ ដើម្បីសាកល្បងវិធីសាស្រ្តនេះ។
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងនៅកម្ពុជា បានវិវត្តន៍ពីការបង្កើតសិក្ខាសាលារួមគ្នាមួយ ដែលរៀបចំឡើងដោយទីភ្នាក់ងារជំនួយអាមេរិក USAID នៅខែមីនា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ។ អ្នកចូលរួមមានចំនួន៤០នាក់ ដែលមានតំណាងពីរដ្ឋាភិបាល អង្គការយូនីសេហ្វ និងសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីជួយកុមារកម្ពុជាឱ្យទទួលបាននូវសក្ដានុពលក្នុងការការអភិវឌ្ឍរបស់ពួកគេ។ បញ្ហាប្រឈមក្នុងមូលដ្ឋាន ត្រូវបានលើកឡើងធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីស្នើឱ្យមានដំណោះស្រាយ ដើម្បីកាត់បន្ថយចំនួនកុមារដែលរស់នៅក្រៅការថែទាំនៅតាមគ្រួសារនៅប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាពនិងនិរន្តភាព។ នៅក្នុងសិក្ខាសាលានេះបានបង្កើតចេញនូវវេទិកាចំនួន៤ ដោយរាប់បញ្ចូលទាំងការពង្រឹងប្រព័ន្ធរបស់រដ្ឋាភិបាលទៅកាន់ការផ្តល់សេវាដោយផ្ទាល់ ដែលបង្ហាញពីការសហការគ្នា ក៏ដូចជាវិធីសាស្ត្រសហវិស័យ ដែលនឹងត្រូវការផងដែរ។
នៅចុងឆ្នាំ២០១៥ អង្គការសង្គ្រោះកុមារ បានទទួលមូលនិធីពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការសម្របសម្រួលទៅលើគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង ដើម្បីគ្រប់គ្រងនិងត្រួតពិនិត្យលើការផ្តល់មូលនិធិបន្តទៅកាន់ដៃគូអនុវត្តន៍។ ដៃគូគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង ដែលបានចូលរួមក្នុងសិក្ខាសាលាសហបង្កើត ត្រូវបានធ្វើភារកិច្ចរួមគ្នាក្នុងការវាយតម្លៃដើម្បីបង្កើតការសហរចនារយៈពេលខ្លី និងគម្រោងសាកល្បងដើម្បីសិក្សាបន្ថែម អភិវឌ្ឍន៍និងកំណត់បញ្ហាដោះស្រាយ។ ដៃគូបានធ្វើការសហការដោយគ្មានការបែងចែកការទទួលខុសត្រូវរបស់អង្គការណាមួយ ឬការផ្តល់ថវិកា ដើម្បីធានាអោយបានថាគំនិតដ៏ល្អបំផុតត្រូវបានដាក់ជាអាទិភាព។
ដៃគូបានបង្ហាញពីសកម្មភាពមួយចំនួនដល់គណៈកម្មាធិការត្រួតពិនិត្យយុទ្ធសាស្ត្រ (SRC) ដែលមានអ្នកជំនាញមកពីវិស័យការពារកុមារកម្ពុជានិងអន្តរជាតិ រួមទាំងអ្នកតំណាងរដ្ឋាភិបាល ដើម្បីផ្តល់ជាមតិយោបល់ផ្សេងៗ។ សកម្មភាពទាំងនេះ ត្រូវបានគាំទ្របន្ទាប់ពីដំណើរការគ្មានការប្រកួតប្រជែង ដែលរាប់បញ្ចូលទាំងការពិភាក្សាបើកចំហក្នុងចំណោមដៃគូទាំងអស់អំពីអង្គការណាដែលសមស្របបំផុតទៅលើផ្នែកការងារផ្សេងៗគ្នា។ ចំពោះការប៉ាន់ប្រមាណលើដៃគូជាមុន ដើម្បីធានាថាដៃគូអនុវត្តន៍មានសមត្ថភាពនិងប្រព័ន្ធគ្រប់គ្រាន់ ក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ គម្រោងទាំងនេះបានចាប់ផ្តើមនៅចុងឆ្នាំ២០១៦។
នៅខែមករា ឆ្នាំ២០១៩ គម្រោងឆ្លើយតបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពកុមារ (REACT) ត្រូវបានទទួលដោយអង្គការ Save the Children ដែលជាបេក្ខភាពដឹកនាំ ដោយក្នុងនោះមានអង្គការហ្វេ្សន្វអន្តរជាតិ អង្គការមិត្តសំឡាញ់ និងអង្គការទំនុកចិត្តកុមារកម្ពុជា ជាសហបេក្ខភាព។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា គឺជាសម្ព័ន្ធបេក្ខភាព ដោយក្នុងនោះអង្គការយូនីសេហ្វ គឺជាសហបេក្ខភាពបច្ចេកទេស។
ការសហការជាបន្តបន្ទាប់ បានកំពុងបន្តរវាងសមាជិកគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងទាំងអស់ ដោយមានកិច្ចប្រជុំដៃគូគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងជាទៀងទាត់ ដើម្បីចែករំលែកការបទពិសោធន៍និងមេរៀនរៀនសូត្របានក្នុងកំឡុងពេលអនុវត្តន៍ផងដែរ។ ហើយក៏ការបន្តអភិវឌ្ឍន៍លើការបង្កើតសំណើស្នើសុំរួមគ្នា នៅពេលដែលឱកាសមូលនិធិកើតឡើង។ សមាជិកភាពរបស់គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង បានបន្តពង្រីក ហើយឥឡូវនេះយើងមានអង្គការសមាជិកចំនួន៤៧ បានកំពុងចូលរួមធ្វើការជាមួយគ្នា ដើម្បីជួយដល់កុមារឱ្យរស់នៅប្រកបដោយសុវត្ថិភាពនិងការថែទាំនៅតាមគ្រួសារ។
ម្ចាស់ជំនួយរបស់យើង
ខណៈដែលមូលនិធិដំបូងសម្រាប់គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង គឺទទួលបានពីទីភ្នាក់ងារជំនួយអាមេរិក USAID ហើយម្ទាស់ជំនួយបន្ថែមទៀតក៏ចាប់ផ្តើមរួមចំណែកជាបន្តបន្ទាប់ដែលក្នុងនោះរួមមាន៖ សហភាពអឺរ៉ុប (ចាប់តាំងពីខែមករា ឆ្នាំ២០១៩) មូលនិធិ GHR អង្គការ Save the Children ហុងកុង (ចាប់តាំងពីខែមីនា ឆ្នាំ២០១៧) និងអង្គការយូនីសេហ្វ (ចាប់តាំងពីខែមីនា ឆ្នាំ២០១៨)។
ក្នុងនោះក៏មានការចាប់អារម្មណ៍កាន់តែច្រើនឡើងពីម្ចាស់ជំនួយនានាក្នុងដំណើរការសហការនេះ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនៃការគាំទ្រកុមារឱ្យរស់នៅប្រកបដោយសុវត្ថិភាព និងការថែទាំនៅតាមគ្រួសារ។
ម្ចាស់ជំនួយក៏ធ្វើការក្នុងលក្ខណៈសហការគ្នា ដើម្បីគាំទ្រដល់ដៃគូអនុវត្តន៍ ក្នុងការដោះស្រាយបញ្ហាបន្ទាន់បំផុតដែលកុមារនិងគ្រួសារជួបប្រទះ។
សំណួរដែលញឹកញាប់ទទួលបាន
តើមានចម្ងល់អំពីយើងខ្ញុំ?
មានការស្រាវជ្រាវយ៉ាងច្រើនដែលបង្ហាញពីផលប៉ះពាល់ទៅលើកុមារដែលរស់នៅក្នុងមណ្ឌលថែទាំកុមារ។ មណ្ឌលថែទាំកុមារមានផលប៉ះពាល់យូរអង្វែងលើកុមារដែលមានអាយុពេញវ័យ។ កុមារមិនសូវរីកចម្រើននៅក្នុងមណ្ឌលថែទាំកុមារនោះទេ។ ពួកគេមិនអាចសម្រេចនូវសក្តានុពលនៃការអភិវឌ្ឍរបស់ពួកគេ ព្រមទាំងមានការចំណាយច្រើនជាងការថែទាំនៅតាមគ្រួសារ។
អ្វីជាសមិទ្ធផលដែលសម្រេចបានរហូតមកទល់សព្វថ្ងៃ របស់គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT?
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT បានធ្វើអោយមានផលជះដោយផ្ទាល់ដល់កុមារចំនួន ៣,៦៨១នាក់ និងមនុស្សពេញវ័យចំនួន ៥,៣១៧នាក់។ យើងបានកំពុងផ្តល់ការគាំទ្រដល់មណ្ឌលថែទាំកុមារចំនួន៧៣ ដើម្បីធ្វើការផ្លាស់ប្តូរគម្រូនៃការថែទាំរបស់ពួកគេ។ ក្នុងនោះមានមណ្ឌលថែទាំកុមារចំនួន២៥ បានកំពុងផ្លាស់ប្តូរទៅជាមជ្ឍមណ្ឌលសហគមន៍។ សមាជិកចំនួន៧ របស់យើង ឥឡូវនេះកំពុងផ្តល់ការថែទាំនៅតាមគ្រួសារសម្រាប់កុមារ។ យើងបានបញ្ជូនក្មេងចំនួន១៥៦នាក់ ដោយមានការគាំទ្រនៅភូមិចំនួន១១ ក្នុងខេត្តបាត់ដំបង និងបានធ្វើដំណើរទស្សនកិច្ចទៅគ្រួសារចំនួន៣,៩២៤ គ្រួសារ ដើម្បីជួយដល់គ្រួសារដែលផ្តល់ការគាំទ្រនេះ។ វគ្គបណ្ដុះបណ្ដាលស្តីពីការចិញ្ចឹមកូនតាមបែបវិជ្ចមាន ត្រូវបានចូលរួមដោយសិក្ខាកាមចំនួន៤៤នាក់ មកពីរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល។ ប្រព័ន្ធគ្រប់គ្រងករណីតាមបែបឌីជីថល (OSCAR) ដែលយើងគាំទ្រ ត្រូវបានកំពុងប្រើប្រាស់ដោយអង្គការចំនួន៣០ ដែលមានករណីកុមារជាង៦,០០០ ត្រូវបានបញ្ចូល។
យើងកំពុងធ្វើការស្រាវជ្រាវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ដែលកំពុងត្រូវបានអនុវត្តន៍។ យើងក៏កំពុងធ្វើការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កើតបទដ្ឋានការងារសង្គមកិច្ចចំនួន៣ ផងដែរ។
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT ធ្វើការចងក្រងអង្គការជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាដែលកុមារនិងគ្រួសារជួបប្រទះនិងកំណត់កម្មវិធីបង្កើតគំនិតថ្មីៗ។ យើងធ្វើការជាមួយគ្នា ក្នុងការបង្កើតកម្មវិធីដើម្បីកែលម្អលទ្ធផលសម្រាប់កុមារនិងគ្រួសារ និងធានាអោយបានថាកុមារអាចរស់នៅប្រកបដោយសុវត្ថិភាពនិងការថែទាំនៅតាមគ្រួសារ។
បណ្តាញរបស់យើងរួមមាន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការអន្តរជាតិ ភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយគ្រឹះស្ថានអប់រំ និងដៃគូរដ្ឋាភិបាលនានា។