Frequently Asked Questions

Having questions about us? Here are some of the questions that we have received frequently.

IMG_0785
IMG_9833-2

គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង គឺជាបណ្តាញនៃស្ថាប័នដែលសហការគ្នា ដើម្បីគាំទ្រកុមាររស់នៅក្នុងគ្រួសារប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ។

គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT​ បានធ្វើអោយមានផលជះដោយផ្ទាល់ដល់កុមារចំនួន ១២.០០២នាក់ និងមនុស្សពេញវ័យចំនួន ៩.៨៨៨នាក់ នៅក្នុងឆ្នាំ២០២០។ យើងបានកំពុងផ្តល់ការគាំទ្រដល់មណ្ឌលថែទាំកុមារចំនួន៧៣ ដើម្បីធ្វើការផ្លាស់ប្តូរគម្រូនៃការថែទាំរបស់ពួកគេ។​ ក្នុងនោះមានមណ្ឌលថែទាំកុមារចំនួន២៤ បានកំពុងផ្លាស់ប្តូរទៅជាមជ្ឍមណ្ឌលសហគមន៍។ សមាជិកចំនួន១៤ របស់យើង ឥឡូវនេះកំពុងផ្តល់ការថែទាំនៅតាមគ្រួសារសម្រាប់កុមារ។  ប្រព័ន្ធគ្រប់គ្រងករណីតាមបែបឌីជីថល (OSCAR) ដែលយើងគាំទ្រ ត្រូវបានកំពុងប្រើប្រាស់ដោយអង្គការចំនួន៤៤ ដែលមានករណីកុមារជាង១៤.៩៧២ ត្រូវបានបញ្ចូល។

យើងកំពុងដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងការចិញ្ចឹមជីវិតដល់ក្រុមគ្រួសារដែលងាយរងគ្រោះនៅក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។​

គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT ធ្វើការចងក្រងអង្គការជាច្រើន ដើម្បីពិភាក្សាអំពីបញ្ហាដែលកុមារនិងគ្រួសារជួបប្រទះនិងកំណត់កម្មវិធីបង្កើតគំនិតថ្មីៗ។ យើងធ្វើការជាមួយគ្នា ក្នុងការបង្កើតកម្មវិធីដើម្បីកែលម្អលទ្ធផលសម្រាប់កុមារនិងគ្រួសារ និងធានាអោយបានថាកុមារអាចរស់នៅប្រកបដោយសុវត្ថិភាពនិងការថែទាំនៅតាមគ្រួសារ។

បណ្តាញរបស់យើងរួមមាន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការអន្តរជាតិ ភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយគ្រឹះស្ថានអប់រំ និងដៃគូរដ្ឋាភិបាលនានា។

មានការស្រាវជ្រាវយ៉ាងច្រើនដែលបង្ហាញពីផលប៉ះពាល់ទៅលើកុមារដែលរស់នៅក្នុងមណ្ឌលថែទាំកុមារ។ មណ្ឌលថែទាំកុមារមានផលប៉ះពាល់យូរអង្វែងលើកុមារដែលមានអាយុពេញវ័យ។ កុមារមិនសូវរីកចម្រើននៅក្នុងមណ្ឌលថែទាំកុមារនោះទេ។ ពួកគេមិនអាចសម្រេចនូវសក្តានុពលនៃការអភិវឌ្ឍរបស់ពួកគេ ព្រមទាំងមានការចំណាយច្រើនជាងការថែទាំនៅតាមគ្រួសារ។​

ការពិតជាមិនមានភាពខុសប្លែកគ្នានោះទេ។ ជាញឹកញាប់មណ្ឌលថែទាំកុមារត្រូវបានគេហៅថា “មណ្ឌលកុមារកំព្រា”។ ទោះជាយ៉ាងណាក៏ដោយ កុមារភាគច្រើនមិនមែនជាក្មេងកំព្រានោះទេ។ ហើយប្រមាណ៨០% នៃកុមារទាំងនោះមានឪពុកឫម្តាយ ឫឪពុកម្តាយទាំងពីរនៅរស់នៅឡើយ។  ដូច្នេះពាក្យដែលត្រឹមត្រូវគឺ មណ្ឌលថែទាំកុមារ។

មានជម្រើសជាច្រើន អាស្រ័យលើកាលៈទេសៈរបស់បុគ្គលរៀងៗគ្នា។ ជម្រើសទាំងនេះរួមបញ្ចូលទាំងការរស់នៅជាមួយសាច់ញាតិ (មីងពូ ជីដូនជីតា) ឬជម្រើសផ្សេងៗទៀតដូចជា៖ ការថែទាំដោយឪពុកម្តាយធម៌រយៈពេលវែង និងការស្មុំកូនចិញ្ចឹមក្នុងស្រុក។

មិនមែនទេ! យើងកំពុងស្វែងរកការផ្លាស់ប្តូរជាបន្តបន្ទាប់នូវការយកចិត្តទុកដាក់ពីស្ថាប័នថែទាំ (ឧទាហរណ៍៖​ មណ្ឌលកុមារកំព្រា) ទៅកាន់ការថែទាំនៅតាមគ្រួសារនៅប្រទេសកម្ពុជា។ យើងធ្វើការសហការជាមួយមណ្ឌលថែទាំកុមារទៅលើការគ្រប់គ្រងរបស់ពួកគេ ដើម្បីជួយពួកគេក្នុងដំណើរការផ្លាស់ប្តូរការថែទាំ ឬការបញ្ឍប់ ក៏ដូចជាការធ្វើសមាហរណកម្មរបស់កុមារប្រកបដោយមានសុវតិ្ថភាព រួមជាមួយការថែទាំនៅតាមគ្រួសារផងដែរ។

មានអង្គការជាច្រើនដែលជាផ្នែកមួយនៃគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង ដែលផ្តល់សេវាដល់កុមារនិងគ្រួសារ។ ពួកគេមានបំណងក្នុងការធានាអោយបានថាកុមារបានរស់នៅក្នុងគ្រួសារ ហើយខ្លះទៀតបានគាំទ្រដល់មណ្ឌលកុមារកំព្រា ឫមណ្ឌលថែទាំកុមារ ដើម្បីផ្លាស់ប្តូរគំរូរបស់ពួកគេជាបណ្តើរៗ ទៅជាការថែទាំតាមគ្រួសារវិញ។

លោកអ្នកក៏អាចបរិច្ចាគដោយផ្ទាល់ តាមរយៈសមាជិករបស់យើង ដើម្បីផ្តល់ការគាំទ្រដល់កុមារនៅក្នុងគ្រួសារផងដែរ។

ការធ្វើការដោយផ្ទាល់ជាមួយកុមារ គឺជាវិជ្ជាជីវៈដែលតម្រូវឱ្យមានការបណ្តុះបណ្តាលនិងជំនាញ។ ដើម្បីធានាអោយបានថាលោកអ្នកអាចធ្វើអោយមានផលជះកម្រិតអតិបរមា សូមអានគោលការណ៍ណែនាំដូចខាងក្រោមពីការស្ម័គ្រចិត្តឆ្លាត

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅក្នុងស្រុករបស់លោកអ្នក។ មានគោលការណ៍ណែនាំជាតិស្តីពីការអភិវឌ្ឍសម្រាប់ការស្មុំកូនក្នុងស្រុក។

  • លោកអ្នកអាចទាក់ទងទៅអង្គការជាច្រើន ប្រសិនបើលោកអ្នកចង់ចិញ្ចឹមកុមារតិច ឬច្រើន។ លោកអ្នកអាចទាក់ទងអង្គការផ្សេងៗគ្នា អាស្រ័យលើកន្លែងដែលលោកអ្នករស់នៅ ហើយពួកគេនឹងនិយាយជាមួយលោកអ្នកអំពីដំណើរការនេះ។ លោកអ្នកអាចស្វែងរកព័ត៌មានលម្អិតអំពីអង្គការទាំងនោះបាន នៅទីនេះ:
    • អង្គការកុមារក្នុងគ្រួសារ
    • អង្គការហាការ
    • អង្គការម្លប់ឬស្សី
    • អង្គការម្លប់តាប៉ាង

នេះអាស្រ័យលើកន្លែងដែលលោកអ្នកនៅ និងកន្លែងដែលកុមារកំពុងជួប។ មានបណ្តាញទូរស័ព្ទបន្ទាន់និងទូរស័ព្ទជំនួយផ្សេងៗគ្នា។ យើងបានចុះបញ្ជីពួកគេនៅទីនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមិនមានបណ្តាញទូរស័ព្ទបន្ទាន់ក្នុងតំបន់របស់អ្នក លោកអ្នកគួរទាក់ទងអាជ្ញាធរមូលដ្ឋានដូចជា៖ ប៉ូលីស ប្រជាជនក្នុងភូមិ ឬចៅសង្កាត់ ឫមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

យើងធ្វើការនៅក្នុងខេត្តគោលដៅចំនួន៥ ដែលបានរៀបរាប់នៅក្នុងផែនការសកម្មភាពរបស់រដ្ឋាភិបាលដែលមានដូចជា៖ រាជធានីភ្នំពេញ កណ្តាល សៀមរាប បាត់ដំបង និងក្រុងព្រះសីហនុ។ យើងធ្វើការលើគំនិតផ្តួចផ្តើមមួយចំនួន ដែលអាចមានផលជះមកលើ ប្រព័ន្ធជាតិ។