ថ្ងៃនេះ គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និង REACT បានរៀបចំកិច្ចប្រជុំដៃគូដោយផ្ទាល់ និងតាមអនឡាញ ក្រោមការអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អ្នកចូលរួមចំនួន ៧០នាក់ មានឱកាសទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពរបស់ក្រសួង និងគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និង REACT ក្នុងការបង្កើនភាគរយនៃកុមារឱ្យរស់នៅប្រកបដោយសុវត្ថិភាពការចិញ្ចឹមបីបាច់នៅតាមគ្រួសារក្នុងប្រទេសកម្ពុជា។គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និង REACT បានធ្វើបទបង្ហាញពីវឌ្ឍនភាព រួមទាំងការឆ្លើយតបជាក់ស្តែងចំពោះជម្ងឺកូវីដ១៩។ កិច្ចប្រជុំនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានលើកឡើងពីវឌ្ឍនភាពរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការរវាងក្រសួង សអយ និងគម្រោង FCF|REACT។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងសមាជិកអង្គការទាំងអស់ដែលមានវត្តមាននៅក្នុងថ្ងៃនេះ រួមទាំងអង្គការម្ចាស់ជំនួយដែលបានផ្តល់ការគាំទ្រថវិកាដូចជា សហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការ UNICEF។