នៅក្នុងឆ្នាំ២០១៧ គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង បានធ្វើអោយមានផលជះដោយផ្ទាល់ដល់កុមារចំនួន ២,៧១៨នាក់ និងមនុស្សពេញវ័យចំនួន ៤,០០៨នាក់ និងដោយប្រយោលចំនួន១,២៣០,២៣៩នាក់។

នៅក្នុងឆ្នាំ២០១៨ យើងធ្វើអោយមានផលជះកុមារចំនួន២,៦៤៦នាក់ និងផលជះដោយផ្ទាល់ចំនួន២,៧៩៧ ខណៈដែលផលជះដោយប្រយោលមានចំនួន១០២,៣៤៤នាក់។ ដោយមានអង្គភាពជាច្រើនទៀតទទួលបានមូលនិធិតាមរយៈគម្រោងឆ្លើយតបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពកុមារ នៅក្នុងឆ្នាំ២០១៩ កុមារចំនួន ៩.២៨៧នាក់ និងមនុស្សពេញវ័យចំនួន ៧.៣២១នាក់ ទទួលផលដោយផ្ទាល់ពីគម្រោង ខណៈដែលអ្នកដែលទទួលផលជះដោយប្រយោលមានចំនួន ២៦០.៧១៨នាក់។

នៅក្នុងឆ្នាំ២០១៩ គម្រោងបានជះផលផ្ទាល់ និងប្រយោលដល់កុមារសរុបចំនួន៤៤៥២៦នាក់ និងមនុស្សពេញវ័យចំនួន២៣២៧៩០នាក់។

យើងបានផ្តល់ការគាំទ្រដល់មណ្ឌលថែទាំកុមារចំនួន៧៣ ដើម្បីផ្លាស់ប្តូរគំរូថែទាំរបស់ពួកគេ ហើយមានមណ្ឌលចំនួន២៥ ក្នុងចំណោមពួកគេ ស្ថិតក្នុងវឌ្ឍនភាពនៃការផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលសហគមន៍។ សមាជិកចំនួន៧ របស់យើង ឥឡូវនេះកំពុងផ្តល់ការថែទាំនៅតាមគ្រួសារសម្រាប់កុមារ។ យើងបានបញ្ជូនក្មេងចំនួន១៥៦នាក់ ​ដោយមានការគាំទ្រនៅភូមិចំនួន១១ ក្នុងខេត្តបាត់ដំបង និងបានធ្វើដំណើរទស្សនកិច្ចទៅគ្រួសារចំនួន៣,៩២៤ គ្រួសារ ដើម្បីជួយដល់គ្រួសារដែលផ្តល់ការគាំទ្រនេះ។ វគ្គបណ្ដុះបណ្ដាលស្តីពីការចិញ្ចឹមកូនតាមបែបវិជ្ចមាន ត្រូវបានចូលរួមដោយសិក្ខាកាមចំនួន៤៤នាក់ មកពីរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល។ ប្រព័ន្ធគ្រប់គ្រងករណីតាមបែបឌីជីថល (OSCAR) ដែលយើងគាំទ្រ ត្រូវបានកំពុងប្រើប្រាស់ដោយអង្គការចំនួន៣០ ដែលមានករណីកុមារជាង៦,០០០ ត្រូវបានបញ្ចូល។

យើងកំពុងធ្វើការស្រាវជ្រាវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ដែលកំពុងត្រូវបានអនុវត្តន៍។ យើងក៏កំពុងធ្វើការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កើតគោលការណ៍ណែនាំកិច្ចការងារសង្គមកិច្ចចំនួន៣ ផងដែរ។ ដោយក្នុងនោះ គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា ត្រូវបានអនុម័តជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៩។