Our Member - Angkor Hospital for Children

មន្ទីរពេទ្យកុមារអង្គរ

មន្ទីរពេទ្យកុមារអង្គរ (AHC) ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកផលកម្រៃ ដោយមានបេសកកម្មចូលរួមធ្វើឱ្យមានភាពប្រសើរឡើងដល់ប្រព័ន្ធសុខាភិបាលសម្រាប់កុមារកម្ពុជា។ AHC បានផ្តល់សេវា​​​​ថែទាំសុខភាពដោយក្តីមេត្តាករុណាដល់កុមារកម្ពុជាទូទាំងប្រទេសអស់រយៈពេលម្ភៃឆ្នាំមកហើយ។

ចក្ខុវិស័យ

កុមារកម្ពុជាគ្រប់រូបទទួលបាននូវសេវា​ថែទាំ​សុខភាព ​ប្រកប​ដោយ​សេចក្តី​មេត្តា​ករុណា និងគុណភាពខ្ពស់ ទោះបីជា​ពួក​គេ​រស់នៅ​ទីកន្លែង​ណា និងមិនមានលទ្ធភាពបង់ថ្លៃសេវាក៏ដោយ។

 

បេសកកម្ម

ធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពសម្រាប់កុមារកម្ពុជាទាំងអស់។

 

អ្វីដែល​យើងកំពុងអនុវត្ត

យើងជឿជាក់លើ៖

  • ជាមជ្ឈមណ្ឌលថែទាំសុខភាពឈានមុខគេ ដែលផ្តល់សេវាឯកទេសព្យាបាលដែលមិនមាននៅកន្លែងផ្សេងទៀត ដល់ទារក និងកុមារទូរទាំងប្រទេសកម្ពុជា។
  • កសាងសមត្ថភាពលើប្រព័ន្ធសេវាថែទាំសុខភាពនៅ​​កម្ពុជា​ដល់ស្ថាប័នផ្សេងៗ ក្រៅពីមន្ទីរពេទ្យកុមារអង្គរ ។

ដំណើរការមន្ទីរពេទ្យដោយមានអភិបាលកិច្ចល្អជាគំរូ ប្រកបដោយគណនេយ្យភាពចំពោះភាគីពាក់ព័ន្ធ និងរក្សាស្តង់ដារតម្លាភាពខ្ពស់។