APLE
APLE គឺជាអង្គការមិនមែនរាជរដ្ឋាភិបាលកម្ពុជាមួយដែលខិតខំប្រឹងប្រែងកសាងសហគមន៍ ដើម្បីធ្វើអោយមានភាពយុត្តិធម៌ពេញលេញជាមួយនឹងសង្គមដ៏រឹងមាំ ដែលកុមារទាំងអស់មានសុវត្ថិភាពពីការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ច។
ទស្សនវិស័យ
សហគមន៍មួយមានភាពយុត្តិធម៌ពេញលេញជាមួយនឹងសង្គមដ៏រឹងមាំដែលកុមារទាំងអស់មានសុវត្ថិភាពពីការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ច។
បេសកកម្ម
ពង្រឹងយន្តការសង្គមនិងច្បាប់ជាតិ សម្រាប់ការការពារកុមារដែលទទួលរងឬរងផលប៉ះពាល់ដោយការរំលោភបំពានផ្លូវភេទឬការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។
អ្វីដែលយើងកំពុងអនុវត្តន៍
- ការបង្កើតយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ
- ការគាំទ្រពីតុលាការ
- ការចូលរួមពីសហគមន៍
- ការស្រាវជ្រាវនិងតស៊ូមតិ
គម្រោងនៃការស្រាវជ្រាវ និងតស៊ូមតិ ទទួលស្គាល់សារៈសំខាន់នៃការប្រើប្រាស់ភស្តុតាង ដើម្បីផ្តល់គ្រឹះរឹងមាំដល់ការងារ និងការផ្តោតលើយុទ្ធសាស្ត្ររបស់ APLE នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាគម្រោងថ្មីចុងក្រោយបង្អស់របស់ APLE ហើយគំនិតផ្តួចផ្តើមជាច្រើនត្រូវបានបង្កើតឡើង ដើម្បីវិភាគលើនិន្នាការពីមុនមក និងស្វែងយល់ពីវិស័យសំខាន់ៗថ្មីៗ ដែលកំពុងលេចឡើងផងដែរ។ ចំណេះដឹង និងបទពិសោធន៍ដែលបង្កើតឡើងតាមរយៈការស្រាវជ្រាវបែបនេះ នឹងផ្តល់នូវមូលដ្ឋានភស្តុតាងជាក់លាក់ ដែលកំពុងខ្វះខាតនាពេលបច្ចុប្បន្ន។ វានឹងពង្រឹងការតស៊ូមតិសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងច្បាប់ និងដំណើរការយុត្តិធម៌នៃក្រមព្រហ្មទណ្ឌ ដែលអនុញ្ញាតអោយ APLE រួមជាមួយអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ធ្វើការស៊ើបអង្កេត និងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ហើយក៏អាចផ្តល់ការផ្ទេរចំណេះដឹង ដែលអាចមានតម្លៃដល់ប្រទេសផ្សេងទៀតដែលមានបញ្ហាស្រដៀងគ្នានេះដែរ។
សកម្មភាពក្នុងគម្រោងថែទាំកុមារក្នុងគ្រួសារ និង REACT
ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធើណេត (OCSE) គឺជារូបភាពមួយនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារដែលកំពុងកើតឡើង តាមប្រព័ន្ធអ៊ីនធើណេត គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីស្មាតហ្វូនផ្សេងៗ។ វារួមបញ្ចូលទាំងការផលិត មានកម្មសិទ្ធិ និងចែកចាយនូវទម្រង់រូបភាពដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារតាមរយៈអនឡាញ និងលួងលោមបោកបញ្ចោតកុមាររងគ្រោះតាមរយៈអនឡាញ ក្នុងចេតនាកេងប្រវ័ញ្ចឬបៀតបៀនផ្លូវភេទ ក៏ដូចជាការផ្សព្វផ្សាយផ្ទាល់នៃការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទលើកុមារផងដែរ។
APLE កំពុងដឹកនាំការស្រាវជ្រាវលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមរយៈអនឡាញ ដូចដែលសមាជិករបស់គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងបានកំណត់ថាបញ្ហាមួយនេះ គឺជាក្តីកង្វល់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។ វិធីសាស្រ្តនៃការស្រាវជ្រាវនេះ នឹងមានការប្រែប្រួលគួរអោយកត់សម្គាល់យ៉ាងឆាប់រហ័ស ថានឹងមានបញ្ហាលេចឡើងឬមានលទ្ធផលដែលនឹងអាចធ្វើការកំណត់ទៅលើនិន្នាការនានា ក៏ដូចជាឱកាសនិងកត្តាដែលតម្រូវអោយមានការយកចិត្តទុកដាក់បន្ថែមទៀត កំឡុងពេលដែលការស្រាវជ្រាវនេះកំពុងដំណើរការ។ ការស្រាវជ្រាវនេះ នឹងពិនិត្យមើលលើភស្តុតាងដែលអាចរកបានទាក់ទងនឹងអាកប្បកិរិយានិងសកម្មភាពរបស់កុមារនិងក្មេងជំទង់នៅលើបណ្តាញអ៊ីនធើណេត នៅក្នុងប្រទេសកម្ពុជា។ វានឹងផ្តល់ឱ្យអ្នកស្រាវជ្រាវនូវការយល់ដឹងកាន់តែប្រសើរអំពីទំនាក់ទំនងរវាងការប្រើប្រាស់នៅលើអ៊ីនធើណេតនិងក្រៅអ៊ីនធើណេត រួមជាមួយហានិភ័យនិងសក្តានុពលនៃអន្តរកម្មទៅលើអំពើហឹង្សា ការរំលោភបំពានផ្លូវភេទនិងការកេងប្រវ័ញ្ចផងដែរ។