ស្លាកសញ្ញារបស់យើង
ស្លាកសញ្ញារបស់យើង ចាប់ផ្តើមជាមួយនឹងសារស្របគ្នាដែលយើងកំពុងផ្ញើចេញ។ សារនេះក៏អាចត្រូវបានកែតម្រូវផងដែរ នៅពេលលោកអ្នកនិយាយពីអតិថិជនគោលដៅសំខាន់ផ្សេងៗគ្នាដូចជា៖ ដៃគូ ម្ចាស់ជំនួយ រដ្ឋាភិបាលនិងស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ ភាគីពាក់ព័ន្ធការពារកុមារ និងអ្នកទទួលផល។
សាររបស់យើង
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បងនិង REACT ដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសម្របសម្រួលដោយអង្គការសង្គ្រោះកុមារ គឺជាបណ្តាញនៃស្ថាប័នដែលសហការគ្នា ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិ GHR អង្គការ Save the Children ហុងកុង និងអង្គការយូនីសេហ្វ។
យើងមានគោលបំណងគាំទ្រដល់កុមារជាង៧,០០០នាក់ អោយរស់នៅដោយសុវត្ថិភាព និងការថែទាំនៅតាមគ្រួសារ។
ការស្រាវជ្រាវបង្ហាញថាការថែទាំកុមារក្នុងគ្រួសារពិតជាមានសារសំខាន់យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍ ផ្នែករាងកាយ សង្គម ផ្លួវចិត្ត និងការអភិវឌ្ឍន៍ផ្នែកពុទ្ធិរបស់កុមារ។ ក្នុងឆ្នាំ២០១៧ មានកុមារចំនួន១៦,០០០នាក់់ កំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែប្រមាណ៨០% នៃកុមារទាំងនោះមានឪពុកឫម្តាយ ឫឪពុកម្តាយទាំងពីរនៅរស់នៅឡើយ។
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT សម្របសម្រួលដោយអង្គការសង្គ្រោះកុមារ គឺជាបណ្តាញនៃស្ថាប័នដែលសហការគ្នា ដើម្បីគាំទ្រកុមាររស់នៅក្នុងគ្រួសារប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ។ យើងសហការគ្នារវាងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលថ្នាក់ជាតិនិងអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់និងពង្រឹងការថែទាំកុមារជាលក្ខណៈគ្រួសារ។ មានអង្គការដែលជាសមាជិកចំនូន៦០ ហើយមួយចំនួនបានទទួលមូលនិធិពីគម្រោងផ្ទាល់ ដែលក្នុងនោះយើងកំពុងធ្វើការដើម្បីការពារកុមារពីការបែកចេញពីគ្រួសាររបស់គេ និងបង្កើនចំនួនកុមារដែលធ្វើសមាហរណកម្មប្រកបដោយសុវត្ថិភាពនិងជោគជ័យទៅកាន់ការថែទាំតាមគ្រួសារ។
យើងធ្វើដូច្នេះ ដោយពង្រឹងប្រព័ន្ធនិងគោលនយោបាយនិងធ្វើការដោយផ្ទាល់ដើម្បីផ្តល់សេវាកម្មដល់កុមារនិងគ្រួសារ។ តាមរយៈសកម្មភាពសកម្មភាពនេះ ដោយធ្វើការពង្រឹងប្រព័ន្ធនិងគោលនយោបាយពាក់ព័ន្ធ ព្រមទាំងការផ្តល់និងធ្វើអោយប្រសើរនូវសេវាដោយផ្ទាល់ដល់កុមារនិងគ្រួសារ។ នៅក្នុងឆ្នាំ ២០១៨ គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង បានផ្តល់ការគាំទ្រដោយផ្ទាល់ដល់ប្រជាជនចំនួន ៥,៤៤៣នាក់ និងដោយប្រយោលចំនួន ១០២,៣៣៤នាក់។