ការថែទាំជំនួស រួមមានការរៀបចំជាផ្លូវការ និងក្រៅផ្លូវការទាំងអស់ដែលកុមារទទួលបានការការថែទាំយ៉ាងហោចណាស់មួយយប់នៅខាងក្រៅផ្ទះរបស់ឪពុកម្តាយ មិនថាជាសេចក្តីម្រេចរបស់អាជ្ញាធរតុលាការ ឬរដ្ឋបាល ឬស្ថាប័នដែលត្រូវបានទទួលស្គាល់ត្រឹមត្រូវ ឬតាមគំនិតផ្តួចផ្តើមរបស់កុមារឪពុកម្តាយរបស់គាត់ ឬអ្នកផ្តល់ការថែទាំបឋម ឬដោយអ្នកផ្តល់ការថែទាំដោយឯកឯងក្នុងករណីដែលគ្មានឪពុកម្តាយ។

ការធ្វើផែនការថែទាំ

ដំណើរការនៃការរៀបចំផែនការកម្មវិធីនៃការថែទាំជំនួសដែលមានគោលដៅរយៈពេលខ្លី និងរយៈពេលវែង។ ការរៀបចំផែនការថែទាំ ចាប់ផ្តើមនៅពេលតម្រូវការរបស់កុមារចូលក្នុងការថែទាំជំនួសត្រូវបានកំណត់។ ផែនការថែទាំ ត្រូវបានសរសេរ និងគូសបញ្ជាក់ពីរបៀបដែលតម្រូវផ្នែកអភិវឌ្ឍន៍ និងវប្បធម៌របស់កុមារ នឹងត្រូវបានឆ្លើយតប ហើយដោយអ្នកណា។ វា រួមបញ្ចូលទាំងទស្សនៈ និងបំណងប្រាថ្នារបស់កុមារ និងគ្រួសារ។

ចំណងជើងធនធាន ប្រភេទ