ការថែទាំជំនួស រួមមានការរៀបចំជាផ្លូវការ និងក្រៅផ្លូវការទាំងអស់ដែលកុមារទទួលបានការការថែទាំយ៉ាងហោចណាស់មួយយប់នៅខាងក្រៅផ្ទះរបស់ឪពុកម្តាយ មិនថាជាសេចក្តីម្រេចរបស់អាជ្ញាធរតុលាការ ឬរដ្ឋបាល ឬស្ថាប័នដែលត្រូវបានទទួលស្គាល់ត្រឹមត្រូវ ឬតាមគំនិតផ្តួចផ្តើមរបស់កុមារឪពុកម្តាយរបស់គាត់ ឬអ្នកផ្តល់ការថែទាំបឋម ឬដោយអ្នកផ្តល់ការថែទាំដោយឯកឯងក្នុងករណីដែលគ្មានឪពុកម្តាយ។

ការថែទាំដោយគ្រួសារធម៌

ការថែទាំកុមារ ឬក្មេងជំទង់ពេញម៉ោងនៅក្នុងគ្រួសារដែលមិនជាប់សាច់ញាតិ ដែលយល់ព្រមបំពេញតាមតម្រូវការនៃការលូតលាស់ផ្នែកចិត្តសាស្ត្រ វេជ្ជសាស្ត្រ ការអប់រំ និងសេចក្តីត្រូវការខាងស្មារតីរបស់កុមារ ដែលមិនអាចរស់នៅជាមួយឪពុកម្តាយផ្ទាល់ ឬគ្រួសារដែលនៅឆ្ងាយ។ ការថែទាំដោយគ្រួសារធម៌ អាចជាការសង្គ្រោះបន្ទាន់រយៈពេលខ្លី រយៈពេលវែង ឯកទេស ឬការសម្រាកលំហែ។

ចំណងជើងធនធាន ប្រភេទ