អន្តរាគមន៍ និងសេវាបង្ការទាន់ពេលវេលា គឺសំដៅទៅលើការឆាប់ផ្តល់ការគាំទ្រដល់កុមារ និងអ្នកថែទាំដើម្បីបង្ការមិនឱ្យបញ្ហាកើតឡើង ឬដោះស្រាយបញ្ហាឱ្យបានឆាប់ ដើម្បីកុំឱ្យវាកាន់តែធ្ងន់ធ្ងរឡើង។ ជា រឿយៗ សេវាទាំងនេះ ត្រូវបានហៅថាជាសេវាកម្រិតទី២ ហើយផ្តោតលើកុមារ និងគ្រួសារដែលមានហានិភ័យនៃលទ្ធផលមិនល្អ រួមទាំងកុមារដែលមានការអភិវឌ្ឍយឺត និងកុមារពិការ។

ហ៊ីវ / អេដស៍

សេវាផ្នែកវីរុសហ៊ីវ និងជំងឺអេដស៍ គាំទ្រដល់កុមារដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ ដែលរាប់បញ្ចូលទាំងកុមារដែលផ្ទុកមេរោគអេដស៍ និងកុមារដែលមានឪពុកម្តាយ ឬអ្នកថែទាំផ្ទុកមេរោគអេដស៍។ សេវាជាច្រើន ត្រូវបានទាមទារឱ្យមាន ដើម្បីគាំទ្រដល់កុមារដែលរងផលប៉ះពាល់ពីមេរោគអេដស៍ឱ្យបានគ្រប់គ្រាន់រួមទាំងសេវាសុខភាព សេដ្ឋកិច្ច សេវាចិត្តសង្គម និងការថែទាំជំនួសសម្រាប់កុមារមួយចំនួនទៀត។ វីរុសហ៊ីវ និងជំងឺអេដស៍ អាចជះឥទ្ធិពលដល់លទ្ធភាពរបស់គ្រួសារក្នុងការមើលថែទាំកុមារជាពិសេសនៅពេលមានឧបសគ្គក្នុងការទទួលបាន និងការប្រកាន់ខ្ជាប់នូវការព្យាបាល។ លទ្ធផលនេះ បណ្តាលឱ្យមានហានិភ័យខ្ពស់នៃការបែកគ្នា និងពឹងផ្អែកទៅលើការថែទាំជំនួសសម្រាប់កុមារដែលរងគ្រោះដោយសារមេរោគអេដស៍។

ចំណងជើងធនធាន ប្រភេទ