សេវាកម្ម និងអន្តរាគមន៍ដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងនិយាមសង្គម រួមមានយុទ្ធនាការ និងគំនិតផ្តួចផ្តើមនានាដើម្បីដោះស្រាយទម្លាប់បែបគ្រោះថ្នាក់ ពង្រឹងនិយាមវប្បធម៌វិជ្ជមានដែលគាំទ្រដល់ការថែទាំ និងកិច្ចការពារកុមារ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបញ្ហានានាដែលប៉ះពាល់ដល់ការថែទាំ និងកិច្ចការពារកុមារ។ គំនិតផ្តួចផ្តើមដែលផ្តោតលើនិយាមសង្គម និងការលើកកម្ពស់ការយល់ដឹង មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសម្រាប់កុមារ ដែលកើតឡើងដោយសារការផ្លាស់ប្តូរអាកប្បកិរិយា។
