សេវាកម្មព្យាបាល ជារឿយៗត្រូវបានហៅថាសេវាកម្មកិច្ចការពារកុមារលំដាប់ទីបី។ ទាំងនេះ គឺជាការឆ្លើយតបសមស្របសម្រាប់កុមារដែលមានបទពិសោធន៍នៃការធ្វើទុក្ខទោស ដែលត្រូវបានកំណត់ថាមានហានិភ័យនៃគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬអ្នកដែលបែកបាក់ពីគ្រួសារ។ វា ក៏អាចរួមបញ្ចូលសេវាកម្មដែលផ្តល់ការគាំទ្រដល់ឪពុកម្តាយ និងអ្នកថែទាំកុមារផងដែរ។ សេវាកម្មថែទាំជំនួសជាផ្លូវការ គឺជាផ្នែកមួយនៃប្រព័ន្ធសេវាកម្មព្យាបាល ក៏ដូចជាសេវាកម្មកិច្ចការពារកុមារតាមច្បាប់ដទៃទៀត។
