03 ភស្តុតាង
និងទិន្នន័យ

ទិន្នន័យអាចត្រូវបានកំណត់ថាជាព័ត៌មានពិត ដែលរួមមានទាំងស្ថិតិ និងលេខ។ ភស្តុតាង គឺជាការអនុវត្តទិន្នន័យចំពោះសំណួរ សម្មតិកម្ម ឬការទាមទារ ការសាកល្បងថាតើវាពិតឬមិនពិត។ ភស្តុតាង និងទិន្នន័យនៅក្នុងផ្នែកនៃរូបផ្គុំនេះពាក់ព័ន្ធនឹងការថែទាំរបស់កុមារ និងប្រព័ន្ធថែទាំ។

ធនធានពាក់ព័ន្ធនឹងទិន្នន័យ ការអនុវត្តទិន្នន័យ និងភស្តុតាង និងរបៀបវារៈទិន្នន័យ អាចរកបាននៅក្នុងផ្នែកនេះ។ នេះ រាប់បញ្ចូលទាំងព័ត៌មានស្តីពីការសិក្សាអំពីការធ្វើអង្កេត ការស្ទាបស្ទង់មតិគ្រួសារ និងព័ត៌មានអំពីនិន្នាការ និងលទ្ធផលសម្រាប់កុមារដែលផ្អែកលើការវិភាគទិន្នន័យស្ថិតិ និងរដ្ឋបាល។

ជាការពិតណាស់ កុមារទាំងអស់មានសិទ្ធិ ប៉ុន្តែមិនបានទទួលបរិយាប័ន្នទាំងអស់នោះទេ។ ជាលទ្ធផល កុមារដែលងាយរងគ្រោះបំផុតនៅលើពិភពលោកមួយចំនួន ដូចជាកុមារដែលគ្មានការមើលថែពីឪពុកម្តាយ ឬមានហានិភ័យបែបនោះ កុមារនៅតាមមណ្ឌលថែទាំ ឬនៅតាមផ្លូវ កុមាររងគ្រោះពីការជួញដូរ កុមាដែលត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេដែលជាលទ្ធផលពីជម្លោះ គ្រោះមហន្តរាយ ឬពិការភាព កុមាដែលត្រូវបានជ្រើសរើសជាក្រុមដាប់អាវុធ ភាគច្រើនបានបាត់ចេញពីផែនទីស្ថិតិរបស់អង្គការសហប្រជាជាតិ ។

-
កុមារទាំងអស់មានសិទ្ធិ
ប៉ុន្តែមិនបានទទួលបរិយាប័ន្នទាំងអស់នោះទេ