និយមន័យផ្លូវច្បាប់នៃឪពុកម្តាយ រួមមានឪពុកម្តាយផ្នែកជីវសាស្រ្ត ឬឪពុកម្តាយដើម (ដែលសិទ្ធិមាតា ឬបិតា មិនត្រូវបានបញ្ឈប់) និងឪពុកម្តាយចិញ្ចឹម (ដែលមានសិទ្ធិជាឪពុកម្តាយដែលត្រូវបានប្រគល់ឱ្យដោយនីតិវិធីច្បាប់)។ អ្នកថែទាំ គឺជាពាក្យទូលំទូលាយហើយរួមបញ្ចូលទាំងអ្នកដែលកុមាររស់នៅជាមួយ ដែលផ្តល់ការថែទាំប្រចាំថ្ងៃដល់កុមារ និងអ្នកដែលដើរតួជាឪពុកម្តាយរបស់កុមារ ទោះបីពួកគេជាឪពុកម្តាយផ្នែកជីវសាស្រ្តឬអត់។ អ្នកថែទាំ អាចជាម្តាយ ឬឪពុក ឬសមាជិកគ្រួសារផ្សេងទៀត ដូចជាជីដូនជីតា ឬបងប្អូនបង្កើតដែលចាស់ជាង។ នេះ រួមបញ្ចូលការរៀបចំក្រៅផ្លូវការដែលអ្នកថែទាំមិនមានទំនួលខុសត្រូវផ្នែកច្បាប់នោះទេ។ ដូចគ្នានឹងកុមារដែរ ឪពុកម្តាយ និងអ្នកថែទាំ គឺជាតួអង្គសំខាន់នៅក្នុងប្រព័ន្ធថែទាំ និងអ្នកទទួលសេវាដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រពួកគេក្នុងការបំពេញភារកិច្ចថែទាំ។