ប្រព័ន្ធព័ត៌មាន គឺជាប្រព័ន្ធដែលប្រមូលផ្តុំ គ្រប់គ្រង និងបើកលទ្ធភាពទទួលបាននូវទិន្នន័យ និងព័ត៌មានអំពីការអនុវត្តប្រព័ន្ធជាក់លាក់មួយដែលមានដូចជាប្រព័ន្ធគាំពារ និងកិច្ចពារកុមារ។ បណ្តាប្រទេសភាគច្រើន ធ្វើការឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងព័ត៌មានតាមបែបកណ្តាល និងឌីជីថលសម្រាប់កិច្ចការពារកុមារដោយប្រមូលទិន្នន័យពីយន្តការអនុវត្តផ្សេងៗដូចជាយន្តការបញ្ជូន យន្តការច្រកទ្វារចូល ការត្រួតពិនិត្យ និងអធិការកិច្ច។ នៅពេលដែលបានបង្កើតឡើង នេះ ក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ការវាយតម្លៃ និងតាមដានដំណើរការរបស់ប្រព័ន្ធ។