ស្ថាប័នតុលាការ និងការអនុវត្តច្បាប់ គឺជាសាខាចំនួនពីរនៃប្រព័ន្ធយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ។ ស្ថានប័នទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិមនុស្សជាមូលដ្ឋានរួមទាំងសិទ្ធិកុមារផងដែរ។ ជារឿយៗ ការអនុវត្តច្បាប់ ត្រូវបានអំពាវនាវឱ្យឆ្លើយតប និងស៊ើបអង្កេតរបាយការណ៍នៃការរំលោភបំពានលើកុមារ។ ពួកគេ ក៏អាចស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានគេហៅឱ្យថាជាអ្នកឆ្លើយតបនឹងកុមារដែលបែកបាក់ពីគ្រួសារ ជាពិសេសកុមារដែលត្រូវបានគេរកឃើញនៅតាមផ្លូវ បោះបង់ចោល ឬកំពុងធ្វើបម្លាស់ទី។ ប្រព័ន្ធតុលាការ គឺជាប្រព័ន្ធនៃតុលាការដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងយុត្តិធម៌។ តុលាការ ពាក់ព័ន្ធនឹងការថែទាំកុមារតាមវិធីជាច្រើនដែលរួមមានទាំងការបញ្ជាឱ្យមានការថែទាំ ការថែរក្សាជាអាណាព្យាបាល ការស្មុំកូនចិញ្ចឹម និងការផ្តន្ទាទោសជនល្មើសអនីតិជន។