ទីភ្នាក់ងារ និងស្ថាប័នដែលមានអាណត្តិ គឺជានាយកដ្ឋានឬអង្គភាពរដ្ឋាភិបាលដែលត្រូវបានផ្ទេរសិទ្ធិអំណាច និងទំនួលខុសត្រូវ ក្រោមច្បាប់ ពាក់ព័ន្ធនឹងមុខងារជាក់លាក់នៅក្នុងប្រព័ន្ធកិច្ចការពារ និងការថែទាំកុមារ។ ឧទាហរណ៍ទាំងនេះ រួមមានក្រសួងដែលមានទំនួលខុសត្រូវជាទូទៅចំពោះសុខមាលភាព ឬកិច្ចការពារ ឬមណ្ឌលថែទាំ និងបុគ្គលិកដែលត្រូវបានអនុញ្ញាតឱ្យមានសិទ្ធក្នុងការអនុម័តការចេញចូលទៅក្នុងការថែទាំជំនួស មន្រ្តីដែលរក្សានៅច្រកទ្វារចូល ឬអ្នកដែលធ្វើការត្រួតពិនិត្យមណ្ឌលថែទាំ និងអ្នកធ្វើការផ្នែកសង្គមកិច្ចដែលមានការទទួលស្គាល់ដែលឆ្លើយតបទៅនឹងបញ្ហាសុខុមាលភាពកុមារ ឬកិច្ចការពារ។
