ប្រព័ន្ធត្រួតពិនិត្យ គឺជាសមាសធាតុនៃប្រព័ន្ធថែទាំដែលទាក់ទងនឹងបទប្បញ្ញត្តិ និងត្រួតពិនិត្យសេវាកម្មផ្លូវការជាពិសេសសេវាកម្មថែទាំជំនួស។ ប្រព័ន្ធទាំងនេះ រាប់បញ្ចូលទាំងអធិការកិច្ច ដែលមានទទួលខុសត្រូវក្នុងការត្រួតពិនិត្យសេវាកម្ម ឬកន្លែងថែទាំ និងធានាបាននូវបទដ្ឋានអប្បបរមា។ ពួកវា ក៏រួមបញ្ចូលទាំងប្រព័ន្ធផ្តល់អាជ្ញាបណ្ណ និងការចុះឈ្មោះតាមរយៈអង្គការដែលក្លាយជាអ្នកផ្តល់សេវាកម្មប្រកបដោយអាជ្ញាប័ណ្ណ។