យន្តការបញ្ជូន គឺជាក្របខ័ណ្ឌសហប្រតិបត្តិការដែលត្រូវបានរៀបចំឡើងដើម្បីធានាដល់អតិថិជន (កុមារនិង / ឬអ្នកថែទាំ) ក្នុងការទទួលបានការគាំទ្រ និងសេវាដែលសមស្របបំផុត និងសមរម្យទៅតាមតម្រូវការរបស់ពួកគេ និងស្របតាមសិទ្ធិរបស់ពួកគេ។ យន្តការបញ្ជូន ជួយសម្រួលដល់ការបញ្ជូន៖ ដំណើរការជាផ្លូវការនៃការស្នើសុំសេវាសម្រាប់កុមារ មនុស្សវ័យក្មេង ឬគ្រួសារពីទីភ្នាក់ងាររដ្ឋាភិបាល ឬអ្នកផ្តល់សេវាភាគីទីបី។ ការស្នើសុំជាធម្មតា ធ្វើឡើងជាលាយលក្ខណ៍អក្សរដោយប្រើទម្រង់បែបបទ ឬនីតិវិធីបញ្ជូនដែលបានព្រមព្រៀងគ្នា។
