ច្បាប់ជាតិដែលគេហៅថាច្បាប់ក្នុងស្រុក គឺជាច្បាប់ដែលមាននៅក្នុងប្រទេសមួយជាក់លាក់។ ច្បាប់ក្នុងស្រុក អាចជាសហព័ន្ធ (ជះឥទ្ធិពលដល់ប្រជាជាតិទាំងមូល) ឬរដ្ឋ (ជះឥទ្ធិពលដល់រដ្ឋជាក់លាក់)។ ច្បាប់ទាំងនោះ រួមមានច្បាប់បឋម(សកម្មភាព) និងច្បាប់បន្ទាប់បន្សំ(បទប្បញ្ញត្តិ) ដែលអនុញ្ញាតឱ្យច្បាប់បឋមត្រូវបានអនុវត្ត និងអនុមត័។ ច្បាប់ជាតិ បង្កើត និងគ្រប់គ្រងវិធីដែលប្រព័ន្ធគាំពារ និងថែទាំកុមារ ដំណើរការនៅក្នុងប្រទេសនីមួយៗ និងវិធីផ្តល់សេវា។ ទោះយ៉ាងណា ប្រព័ន្ធច្បាប់ក្នុងស្រុក ក៏ទទួលឥទ្ធិពលពីកាតព្វកិច្ចអន្តរជាតិរបស់រដ្ឋផងដែរ។ ឧទាហរណ៍ប្រទេសមួយចំនួន ត្រូវអនុម័តច្បាប់ក្នុងស្រុកដើម្បីបញ្ចូលកាតព្វកិច្ចអន្តរជាតិរបស់ពួកគេទៅក្នុងប្រព័ន្ធច្បាប់ក្នុងស្រុក (ជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ)។ ប្រទេសផ្សេងទៀត ទទួលស្គាល់សន្ធិសញ្ញាដែលជាផ្នែកមួយនៃប្រព័ន្ធច្បាប់ក្នុងស្រុករបស់ពួកគេដោយគ្មានការបញ្ចូល។ ដូច្នេះ ការផ្សារភ្ជាប់រវាងច្បាប់អន្ដរជាតិ និងច្បាប់ក្នុងស្រុក គឺជាចំណុចសំខាន់មួយដែលត្រូវស្វែងយល់ដោយការគោរពសិទ្ធិកុមារ និងកិច្ចការពារ ព្រមទាំងការថែទាំកុមារនៅថ្នាក់ជាតិ។