
សារ៉ាត់ត្រូវបានយកទៅទុកដាក់នៅមណ្ឌលថែទាំកុមារនៅពេលដែលនាងមានអាយុ១៣ឆ្នាំ។ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការ Save the Children ហុងកុង តាមរយៈគម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និង REACT សារ៉ាត់ត្រូវបានគាំទ្រឱ្យចាកចេញពីមណ្ឌលទៅរស់នៅដោយឯករាជ្យនៅពេលដែលនាងពេញវ័យ។ នៅពេលនេះ នាងកំពុងតែរៀននៅមហាវិទ្យាល័យ ដោយទទួលបានអាហារូបករណ៍ពី អង្គការអនាគតកុមារអន្តរជាតិ ហើយធ្វើការក្រៅម៉ោងដើម្បីចិញ្ចឹមខ្លួនឯង។