នៅថ្ងៃទី ២៤ ខែវិច្ឆិកា អង្គការសង្គ្រោះកុមារ តាមរយៈគម្រោង FCF | REACT សហការជាមួយរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរៀបចំពិធីចែកជូនសម្ភារៈដល់ កុមារចំណាកស្រុក និងគ្រួសាររបស់ពួកគេដែលត្រឡប់មកកម្ពុជាវិញ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ និងឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងអភិបាលខេត្ត នៅឯសាលាខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
គោលបំណងនៃការចែកជូនសម្ភារៈទាំងនេះ គឺដើម្បីជួយដល់ក្រសួង ស.អ.យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងក្រុមគ្រួសារដែលត្រឡប់មកពីប្រទេសថៃ ដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅខេត្តជាប់ព្រំដែន។