ការឧបត្ថម្ភសាច់ប្រាក់ បាននិងកំពុងដំណើរចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ដើម្បីធានាថាកុមារដែលយើងកំពុងគាំទ្រ អាចរស់នៅក្នុងការថែទាំក្នុងគ្រួសារប្រកបដោយសុវត្ថិភាព និងភាពលូតលាស់ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩នេះ។ នៅតែជាផ្នែកមួយនៃការគំាទ្ររបស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកតាមរយៈ FCF | REACT គ្រួសារបន្ថែមចំនួន៤៨ ដែលកំពុងទទួលការគ្រប់គ្រងករណីដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាប់ផ្តើមទទួលការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែចាប់តាំងពីខែមេសា ឆ្នាំ២០២១នេះ។ ជាសរុប គ្រួសារទទួលផលពីកម្មវិធីជំនួយកុមារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ មានចំនួន៧៥០ ដែលទទួលជំនួយសាច់ប្រាក់រហូតដល់ខែកក្កដា។ សូមអរគុណដល់អង្គការដៃគូទាំងអស់ដែលបានសហការយ៉ាងល្អក្នុងការដំណើរកម្មវិធី និងគាំទ្រគ្រួសារទទួលផលទាំងអស់។