
ស្របពេលដែលកើតមានឡើងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា យើងសូមចែករំលែកនូវវីដេអូមួយ ស្តីពីការគាំទ្រដល់បុគ្គលិកកាន់ករណី ក្នុងការធានាថា កុមារ និងគ្រួសារពួកគេ ដែលកំពុងទទួលការគាំទ្រពីយើង រួមទាំងខ្លួនបុគ្គលិកផ្ទាល់មានសុវត្ថិភាព។ យើងសង្ឃឹមថាវីដេអូខ្លីនេះ នឹងផ្តល់ជាសារប្រយោជន៍ដល់អ្នក និងក្រុមការងារ។ សូមថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ការដឹកនាំការផលិត ដើម្បីឱ្យវីដេអូនេះសមស្របជាមួយគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងករណីក្នុងអំឡុងពេលជំងឺកូវីដ១៩។ សូមរក្សាសុវត្ថិភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។