នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គម្រោងFamily Care First | REACT បានរៀបចំកិច្ចប្រជុំដៃគូដោយផ្ទាល់ និងតាមអនឡាញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អ្នកចូលរួមទាំង៦៣រូប មានឱកាសទទួលបាន និងចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាពនៃការកើនឡើងភាគរយនៃកុមារដែលរស់នៅក្នុងការថែទាំនៅក្នុងគ្រួសារ ប្រកបដោយសុវត្ថិភាព និងភាពលូតលាស់។ យើងសូមថ្លែងអំណរគុណចំពោះក្រសួងស.អ.យ និងតំណាងសមាជិកអង្គការដៃគូទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ព្រមទាំងស្ថាប័នម្ចាស់ជំនួយដែលរួមមាន សហភាពអឺរ៉ុប និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID។