ក្នុងអំឡុងពេល នៃជំងឺកូវីដ១៩នេះ កុមារមួយចំនួន ត្រូវចេញទៅធ្វើការខាងក្រៅដោយសារមូលហេតុនៃការបិទសាលា ការធ្លាក់ចុះនូវប្រាក់ចំណូលគ្រួសារ និងកង្វះខាតអាហារ។ ក្រៅពីការគាំទ្រជាប្រចាំរបស់គម្រោង FCF | REACT ក្នុងកិច្ចការពារកុមារ កម្មវិធីជំនួយកុមារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ បានផ្តល់នូវផលជះវិជ្ជមានបន្ថែមចំពោះក្រុមគ្រួសារដែលយើងកំពុងគាំទ្រ។ តាមរយៈការស្ទង់មតិរបស់កម្មវិធី ផលជះចម្បងមួយក្នុងចំណោមផលជះទាំងអស់ គឺកុមារ មិនចាំបាច់ចេញទៅធ្វើការ។