ជាក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ប្រធានបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID Cambodia ថ្មី លោកស្រី Nancy Eslick និងសមាជិក USAID ផ្សេងទៀតនាថ្ងៃទី ២៨ ខែតុលានៅការិយាល័យអង្គការ Save the Children Cambodia ដើម្បីផ្តល់ការសង្ខេបអំពីគម្រោង FCF | REACT។ ក្នុងឱកាសនោះដែរ លោកស្រី Nancy ក៏បានជួបជាមួយក្រុមការងារអង្គការ Save the Children ក៏ដូចជាធ្វើកិច្ចពិភាក្សាដ៏អស្ចារ្យផ្សេងៗលើសារៈសំខាន់នៃការថែទាំក្នុងគ្រួសារសម្រាប់កុមារនៅកម្ពុជា។ យើងនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយលោកស្រី Nancy ក៏ដូចជាក្រុមការងារនៃទីភ្នាក់ងារជំនួយអាមេរិក USAID ផ្សេងៗទៀតផងដែរ។