នៅថ្ងៃនេះ អង្គការ Save the Children បានទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy នៅឯការិយាល័យរបស់អង្គការ។ យើងបានជម្រាបប្រាប់ដល់លោកឯកអគ្គរដ្ឋទូតពីបច្ចុប្បន្នភាពស្តីពីការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថាកុមារដែលជួបការលំបាកនិងគ្រួសាររបស់ពួកគេមានសុវត្ថិភាព សុខភាពល្អ និងទទួលបានការការពារ។ លោកឯកអគ្គរដ្ឋទូតបានផ្តល់ដល់ដៃគូ កុមារក្នុងគ្រួសារ នូវសម្ភារៈអនាម័យដែលជាតម្រូវការចាំបាច់ ដើម្បីឱ្យបុគ្គលិកសង្គមក្នុងការជួយដល់កុមារនិងក្រុមគ្រួសារ ដែលពួកគេគាំទ្រ។ ដោយមានជំនួយមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក ដោយមានជំនួយមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិករបស់អង្គការ Save the Children បានផ្តល់សម្ភារៈអនាម័យទាំងនោះដល់១៩ដៃគូនៅក្នុងបណ្តាញរបស់យើង។