Our Members

With nearly 50 member organizations, some of whom are funded, we are working to prevent children from being separated from their families and increase the number of children that are safely and successfully integrated into family care.

61 Results in All Category

ប្រព័ន្ធ និងគោលនយោបាយ

គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឯកភាពអំពីវិធីសាស្ត្រមួយ ស្តីពីកិច្ចការពារកុមារ និងការពង្រឹងប្រព័ន្ធការពារកុមារ ដែលក្នុងនោះរួមបញ្ចូល ការកសាងផែនការថ្នាក់ជាតិក្នុងការពង្រឹងយន្តការនៃការការពារកុមារ។

គម្រោងក៏បានផ្តល់នូវការគាំទ្រ ផ្នែកបច្ចេកទេសដល់ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ផងដែរ រួមបញ្ចូលទាំងការអភិវឌ្ឍន៍នូវគោលការណ៍ណែនាំស្តីពីការធ្វើសមាហរណកម្ម ដោយបញ្ចូលទាំងកុមារពិការ ឫកុមារដែលបង្ហាញអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់។

គម្រោង FCF|REACT ក៏កំពុងបន្តគាំទ្រការអភិវឌ្ឍប្រព័ន្ធអូស្ការ ដើម្បីបង្ហាញទិន្នន័យច្បាស់លាស់ស្តីពីកុមារងាយរងគ្រោះដល់ក្រសួង ស.អ.យ និងដើម្បីបង្កភាពងាយស្រួលក្នុងការផ្ទេរករណីពីអង្គការមួយទៅអង្គការមួយទៀតផងដែរ។ យើងក៏កំពុងបន្តការស្រាវជ្រាវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញនៅក្នុងប្រទេសកម្ពុជា។

សមាជិករបស់យើងធ្វើការលើសកម្មភាពចំនួន៥ ដែលស្ថិតនៅក្រោម “ប្រព័ន្ធនិងគោលនយោបាយ”:

1.       បទដ្ឋានការងារសង្គមកិច្ចនិងការប៉ាន់ប្រមាណលើតម្រូវការការបណ្តុះបណ្តាល

2.       សន្ទស្សន៍ភាពងាយរងគ្រោះគ្រួសារនិងកុមារ

3.       ប្រព័ន្ធគ្រប់គ្រងករណីតាមបែបឌីជីថល (OSCaR)

4.       គោលការណ៍ណែនាំស្តីពីការធ្វើសមាហរណកម្ម ដោយបញ្ចូលទាំងកុមារពិការ ឫកុមារដែលបង្ហាញអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់

5.       ការស្រាវជ្រាវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ (OSEC)

ការអនុវត្ត និងការផ្តល់សេវា

អង្គការដៃគូរបស់គម្រោង FCF|REACT ផ្តល់ការគាំទ្រដោយផ្ទាល់នៅតាមសហគមន៍ ដើម្បីពង្រឹងក្រុមគ្រួសារងាយរងគ្រោះនិងសហគមន៍របស់គេ ក្នុងការបង្ការការបែកបាក់ដោយឥតចាំបាច់​រវាងកុមារនិងគ្រួសារ និងក្នុងការទុកដាក់កុមារអោយទទួលបានការថែទាំក្នុងគ្រួសារប្រកបដោយសុវត្ថិភាពរួមទាំងការថែទាំដោយគ្រួសារបង្កើត ការថែទាំដោយសាច់ញាតិ  និងការថែទាំដោយគ្រួសារធម៌។

យើងកំពុងផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសនិងការណែនាំដល់មណ្ឌលថែទាំកុមារដែលត្រូវការការគាំទ្រ ដើម្បីឈានទៅរកការប្រែក្លាយជាការថែទាំក្នុងគ្រួសារ។ គម្រោងក៏បានធ្វើយុទ្ធនាការក្នុងការជម្រុញ អោយមានការផ្លាស់ប្តូរអាកប្បកិរិយារបស់ម្ចាស់ជំនួយផងដែរ ដើម្បីជួយលើកកម្ពស់ការយល់ដឹងពីសារសំខាន់ នៃការឧបត្ថម្ភគាំទ្រកុមារក្នុងគ្រួសារ ជាជាងការគាំទ្រកុមារក្នុងមណ្ឌល។

សមាជិករបស់យើងធ្វើការលើសកម្មភាពចំនួន៥ ដែលស្ថិតនៅក្រោម “ការអនុវត្តនិងការផ្តល់សេវា”

1.  ការលើកកម្ពស់វិជ្ជាជីវៈនៃតម្លៃការងារសង្គមកិច្ច

2.  កម្មវិធីរក្សាកុមារក្នុងគ្រួសារដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ

3.  ប្រព័ន្ធគ្រប់គ្រងករណី (OSCaR)

4.  ការវិនិយោគលើគំនិតថ្មីៗ – ការផ្តល់សេវា

5.  ការចិញ្ចឹមកូនតាមបែបវិជ្ជមាន

6.  ការអភិវឌ្ឍន៍កម្លាំងពលកម្មតាមខេត្ត

7.  ការធ្វើសមាហរណកម្មកុមារពីមណ្ឌលថែទាំកុមារ