ប្រព័ន្ធ និងគោលនយោបាយ
គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង និងREACT កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឯកភាពអំពីវិធីសាស្ត្រមួយ ស្តីពីកិច្ចការពារកុមារ និងការពង្រឹងប្រព័ន្ធការពារកុមារ ដែលក្នុងនោះរួមបញ្ចូល ការកសាងផែនការថ្នាក់ជាតិក្នុងការពង្រឹងយន្តការនៃការការពារកុមារ។
គម្រោងក៏បានផ្តល់នូវការគាំទ្រ ផ្នែកបច្ចេកទេសដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ផងដែរ រួមបញ្ចូលទាំងការអភិវឌ្ឍន៍នូវគោលការណ៍ណែនាំស្តីពីការធ្វើសមាហរណកម្ម ដោយបញ្ចូលទាំងកុមារពិការ ឫកុមារដែលបង្ហាញអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់។
គម្រោង FCF|REACT ក៏កំពុងបន្តគាំទ្រការអភិវឌ្ឍប្រព័ន្ធអូស្ការ ដើម្បីបង្ហាញទិន្នន័យច្បាស់លាស់ស្តីពីកុមារងាយរងគ្រោះដល់ក្រសួង ស.អ.យ និងដើម្បីបង្កភាពងាយស្រួលក្នុងការផ្ទេរករណីពីអង្គការមួយទៅអង្គការមួយទៀតផងដែរ។ យើងក៏កំពុងបន្តការស្រាវជ្រាវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញនៅក្នុងប្រទេសកម្ពុជា។
សមាជិករបស់យើងធ្វើការលើសកម្មភាពចំនួន៥ ដែលស្ថិតនៅក្រោម “ប្រព័ន្ធនិងគោលនយោបាយ”:
1. បទដ្ឋានការងារសង្គមកិច្ចនិងការប៉ាន់ប្រមាណលើតម្រូវការការបណ្តុះបណ្តាល
2. សន្ទស្សន៍ភាពងាយរងគ្រោះគ្រួសារនិងកុមារ
3. ប្រព័ន្ធគ្រប់គ្រងករណីតាមបែបឌីជីថល (OSCaR)
4. គោលការណ៍ណែនាំស្តីពីការធ្វើសមាហរណកម្ម ដោយបញ្ចូលទាំងកុមារពិការ ឫកុមារដែលបង្ហាញអាកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់
5. ការស្រាវជ្រាវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ (OSEC)
ការអនុវត្ត និងការផ្តល់សេវា
អង្គការដៃគូរបស់គម្រោង FCF|REACT ផ្តល់ការគាំទ្រដោយផ្ទាល់នៅតាមសហគមន៍ ដើម្បីពង្រឹងក្រុមគ្រួសារងាយរងគ្រោះនិងសហគមន៍របស់គេ ក្នុងការបង្ការការបែកបាក់ដោយឥតចាំបាច់រវាងកុមារនិងគ្រួសារ និងក្នុងការទុកដាក់កុមារអោយទទួលបានការថែទាំក្នុងគ្រួសារប្រកបដោយសុវត្ថិភាពរួមទាំងការថែទាំដោយគ្រួសារបង្កើត ការថែទាំដោយសាច់ញាតិ និងការថែទាំដោយគ្រួសារធម៌។
យើងកំពុងផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសនិងការណែនាំដល់មណ្ឌលថែទាំកុមារដែលត្រូវការការគាំទ្រ ដើម្បីឈានទៅរកការប្រែក្លាយជាការថែទាំក្នុងគ្រួសារ។ គម្រោងក៏បានធ្វើយុទ្ធនាការក្នុងការជម្រុញ អោយមានការផ្លាស់ប្តូរអាកប្បកិរិយារបស់ម្ចាស់ជំនួយផងដែរ ដើម្បីជួយលើកកម្ពស់ការយល់ដឹងពីសារសំខាន់ នៃការឧបត្ថម្ភគាំទ្រកុមារក្នុងគ្រួសារ ជាជាងការគាំទ្រកុមារក្នុងមណ្ឌល។
សមាជិករបស់យើងធ្វើការលើសកម្មភាពចំនួន៥ ដែលស្ថិតនៅក្រោម “ការអនុវត្តនិងការផ្តល់សេវា”
1. ការលើកកម្ពស់វិជ្ជាជីវៈនៃតម្លៃការងារសង្គមកិច្ច
2. កម្មវិធីរក្សាកុមារក្នុងគ្រួសារដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ
3. ប្រព័ន្ធគ្រប់គ្រងករណី (OSCaR)
4. ការវិនិយោគលើគំនិតថ្មីៗ – ការផ្តល់សេវា
5. ការចិញ្ចឹមកូនតាមបែបវិជ្ជមាន
6. ការអភិវឌ្ឍន៍កម្លាំងពលកម្មតាមខេត្ត
7. ការធ្វើសមាហរណកម្មកុមារពីមណ្ឌលថែទាំកុមារ